អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 19 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 249704 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9058096 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

លោក​ជំ​ទាវ​រដ្ឋ​មន្ត្រី ​ភឿង សកុណា បានអនុ​ញ្ញាត​ឲ្យ​ប្រតិភូ​យុវ​ជន​នា​វា​យុវ​ជន​អាស៊ី​អាគ្នេយ៍​និង​ជប៉ុន ចូល​ជួប​សម្តែង​ការ​គួរ​សម

ថ្ងៃ សៅរ៍ ទី ២៤ ខែ តុលា ឆ្នាំ ២០១៥

កាល​ពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ២០១៥ វេលា​ម៉ោង​០៩:០០​នាទី​ព្រឹក​ នៅ​បន្ទ​ប់​ព្រះ​វិហារ​នៃ​ទីស្តី​ការ​ក្រ​សួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ លោក​ជំ​ទាវ​រដ្ឋ​មន្ត្រី ​ភឿង សកុណា បាន​អនុញ្ញាត​ជូន​ លោក លី គង់រី ប្រ​ធាន​ប្រ​តិភូយុវជន​នា​វា​យុវ​ជន​អាស៊ី​អាគ្នេយ៍​និង​ជប៉ុន លើក​ទី​៤២ ឆ្នាំ​២០១៥ ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ទទួល​យក​នូវ​អនុ​សាសន៍​ពាក់​ព័ន្ធ​នឹង​វិ​ស័យ​សិល្បៈ​វប្បធម៌ សម្រាប់​ការ​ផ្សព្វ​ផ្សាយ​វប្បធម៌ និង​ការ​សម្តែង​សិល្បៈ​ក្នុង​កម្ម​វិ​ធី​នា​វា​យុវ​ជន​អាស៊ី​អគ្នេយ៍​និង​ជប៉ុន ហៅ​កាត់​ជា​ភាសាអង់​គ្លេស​ថា Ship for Southeast Asian and Japanese Youth Program (SSEAYP) ដែល​មាន​ការ​អញ្ជើញ​ចូល​រួ​ម​ពី​ប្រតិ​ភូ​យុវ​ជន​ដទៃ​ទៀត​ក្នុង​អាស៊ី​នៅ​ប្រទេស​ជប៉ុន ក្នុង​គោល​​បំ​ណង​បង្កើត​ចំ​ណង​មិត្ត​ភាព សាម​គ្គី​ភាព និង​ការ​យោគ​យល់​គ្នា​ដ៏​ស៊ី​ជម្រៅ​រវាង​យុវ​ជន​ជប៉ុន និង​យុវ​ជន​អា​ស៊ាន ពង្រឹង​ចំណេះ​ដឹង​និង​ទស្សន​វិស័យ​អន្តរ​ជាតិ​របស់​យុវ​ជន​ចំពោះ​ពិភ​ពលោក បណ្តុះ​ស្មារ​តី​និង​ជំ​នាញ​ជាក់​ស្តែង​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ ជំ​រុញ​និង​លើក​ទឹក​ចិត្ត​ឲ្យ​យុ​វជន​ដែល​មាន​សមត្ថ​ភាព ប្រើ​ប្រាស់​នូវ​សក្តា​នុពល​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ក្នុង​វិស័យ​ផ្សេងៗ ដើម្បី​ជួយ​អភិ​វឌ្ឍស​ង្គម ជា​ពិ​សេស​លើ​ការ​អភិ​វឌ្ឍន៍​យុវជន។

លោក​ជំ​ទាវ​រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ បាន​សម្តែង​ការ​ស្វា​គមន៍ និង​អរ​គុណ​ចំពោះ ការ​យក​ចិត្ត​ទុក​ដាក់​លើ​វិ​ស័យ​សិល្បៈ​វប្បធម៌ ក្នុង​ការ​ផ្សព្វ​ផ្សាយ និង​សម្តែង ក្នុង​កម្ម​វិ​ធី​នា​វា​យុវ​ជន​អា​ស៊ី​អាគ្នេយ៍​និង​ជប៉ុន ដើម្បី​បង្កើត​ចំ​ណង​មិត្ត​ភាព សាម​គ្គី​ភាព និង​ការ​យោគ​យល់​គ្នា​ដ៏​ស៊ី​ជ​ម្រៅ​រវាង​យុវ​ជន​ជប៉ុន និង​យុវ​ជន​អា​ស៊ាន ដែល​ជំ​រុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​ទៅ​វិញ​ទៅ​មក បាន​ទូលំ​ទូ​លាយ​ថែម​ទៀត​លើ​ឆាក​អន្តរ​ជាតិ។

លោក លី គង់រី ប្រ​ធាន​ប្រតិ​ភូយុវ​ជន បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំ​ផុត​ចំពោះ លោក​ជំ​ទាវ​រដ្ឋមន្ត្រី និង​ថ្នាក់​ដឹក​នាំ​ក្រ​សួង ដែល​បាន​ចំ​ណាយ​ពេល​ដ៏​មាន​តម្លៃ អនុ​ញ្ញាត​ឲ្យ​ប្រតិភូ​យុវ​ជន​នា​វា​យុវ​ជន​អាស៊ី​អាគ្នេយ៍​និង​ជប៉ុន ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ត្រង់​ត្រាប់​នូវ​អនុ​សាសន៍​ផ្តាំ​ផ្ញើ​ដ៏​មាន​អត្ថ​ន័យ ពិ​សេស​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​ប្រតិភូ​យុវ​ជន​អាស៊ី​អគ្នេយ៍​និង​ជប៉ុន ទាំង​ថវិកា​និង​ស្មារតី៕

ព័ត៌មានផ្សេងៗ