សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 20 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 249705 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9058097 នាក់
ថ្ងៃ អង្គារ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥
នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង០៨:៣០នាទីព្រឹកទៅ នៅបន្ទប់ប្រជុំព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសជំនួយដល់អនុគណៈកម្មការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៨ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារខាងលើ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការក្រសួង លោក លោកស្រីអគ្គនាយករង សាកលវិទ្យាធិការរង នាយិកា ប្រធាន អនុប្រធាននាយកដ្ឋាន សិស្ស និស្សិត និងតំណាងសាកលវិទ្យាល័យទាំង១៣នៅរាជធានីភ្នំពេញ បានប្រជុំពិភាក្សាលើការរៀបចំការប្រឡងសំណួរ-ចម្លើយ, គំនូរផ្សាយ “អាហ្វីស” និងការបែងចែកគ្រូវបង្ហាត់សិល្បៈនៅតាមសាកលវិទ្យាល័យទាំង១៣លើវិញ្ញាសារបាំ និងល្ខោន សម្រាប់ការប្រឡងមហោស្រពយុវជនទូទាំងប្រទេស ឆ្នាំទី២ អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៨ ឆ្នាំ២០១៦៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>