សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 17 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 384841 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9062595 នាក់
ថ្ងៃ សុក្រ ទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៥
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១៤:០០នាទីរសៀលទៅ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានអនុញ្ញាតជូនឯកឧត្តម Nuttavudh Photisaro ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជ្រើសរើសបទចម្រៀងដែលជាស្នាព្រះហស្ថនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបទចម្រៀងប្រជាប្រិយពេញនិយមនៅកម្ពុជា និងការជ្រើសរើសបទចម្រៀងដែលជាស្នាព្រះហស្ថនិពន្ធរបស់ព្រះមហាក្សត្រថៃ និងបទចម្រៀងប្រជាប្រិយពេញនិយមថៃ ដើម្បីបង្កើតព្រឹត្តិការណ៍ប្រគុំតន្ត្រី Classic យុវវ័យរួមគ្នារវាងតន្ត្រីករនៃប្រទេសទាំងពីរ កម្ពុជា-ថៃដែលគ្រោងរៀបចំឡើងនៅថ្ងៃទី២២និងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦អបអរសាទរដំណើរទស្សនៈកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីសុរិនថននៃប្រទេសថៃមកកាន់ប្រទេសកម្ពុជា នាខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខ និងដើម្បីបង្កើនចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>