សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 11 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 249185 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9057577 នាក់
ថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៦
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញរៀបចំសិក្ខាសាលាក្រោមប្រធានបទ“សុវត្ថិភាពរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌” ដើម្បីកាត់បន្ថយអំពើចោរកម្ម និងការបាត់បង់សម្បត្តិវប្បធម៌។ សិក្ខាសាលានេះបានប្រារព្ធចំនួន២លើកប្រកបដោយលទ្ធផលផ្លែផ្កា:លើកទី១កាលពីថ្ងៃទី២១ ដល់២៥ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលើកទី២ កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ នៅខេត្តបន្ទាយមានជ័យ ដោយមានសិក្ខាកាមសរុបជាង៥០នាក់បានចូលរួម ក្នុងនោះមាន មន្ត្រីជំនាញអញ្ជើញមកពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តចំនួន២១ និងស្ថាប័នពាក់ព័ន្ធនានា។ សិក្ខាសាលានេះផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងកិច្ចការពារ ថែរក្សាសុវត្ថិភាពតាមរមណីយដ្ឋានវប្បធម៌ទាំងឡាយក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយអំពើចោរកម្ម និងការបាត់បង់មរតកវប្បធម៌។
កម្មវិធីនៃសិក្ខាសាលា
ក-រាជធានីភ្នំពេញ
ថ្ងៃទី១
នៅព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០១៥អង្គសិក្ខាសាលាបានចាប់ផ្តើមនៅវេលាម៉ោង៨:៣០នាទីព្រឹកដោយមានសុន្ទរកថាស្វាគមន៍របស់ឯកឧត្តម ប្រាក់សុណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌ។ បន្ទាប់មកចំណាប់អារម្មណ៍ដោយ លោក Jay Raman លេខាទូតនៃស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញនិងសុន្ទរកថាបើកអង្គសិក្ខាសាលាដោយ ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវរដ្ឋមន្ត្រី នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
បន្ទាប់ពីការថ្លែងសុន្ទរកថាបើករួចមក ក៏មានការធ្វើបទបង្ហាញរបស់លោកសាស្រ្តាចារ្យ និងអ្នកជំនាញ ដូចជា៖
-លោកសាស្រ្តាចារ្យ ArthurAKingsbury បានធ្វើបទបង្ហាញទាក់ទងនឹងគោលគំនិតនៃសុវត្ថិភាពនិងការកាត់បន្ថយអំពើចោរកម្មនៃសម្បត្តិវប្បធម៌ដែលជាមូលដ្ឋានគ្រឹះក្នុងការចាប់យកនូវចំណុចបន្តបន្ទាប់ហើយលោកសាស្រ្តាចារ្យក៏បានបង្ហាញពីរបៀបក្នុងការប្រើប្រាស់ឧបករណ៍ សម្ភារៈ ដែលទាក់ទងសុវត្ថិភាពនិងបានផ្តល់ឱកាសឱ្យសិក្ខាកាមអនុវត្តផ្ទាល់ផងដែរ។ លើសពីនេះ លោកក៏បានបង្ហាញពីវិធានការណ៍បង្ការមួយចំនួនៈសោរទ្វារនិងដែកចម្រឹងនិងបញ្ហាសុវត្ថិភាពៈអំពើចោរកម្ម, ការបំផ្លាញ(វត្ថុបុរាណ)និងការលួច។ល។ ដោយសិក្សាអំពីនិយមន័យនិងសេចក្តីណែនាំជាទូទៅនៃប្រព័ន្ធប្រកាសអាសន្ន។
-លោក គង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរបានធ្វើបទបង្ហាញស្តីពីការវាយតម្លៃនៃវត្ថុបុរាណការធ្វើនិទស្សន៍តម្លៃនៃសមុច្ច័យសារមន្ទីរនិងការទទួលខុសត្រូវរបស់អ្នកអភិរក្សសារមន្ទីរ។
ថ្ងៃទី២
-លោក ផាន់ ណាឌី ប្រធាននាយកដ្ឋានបុរាណវត្ថុធ្វើបទបង្ហាញទាក់ទងនឹងការធ្វើបញ្ជី (កាតាឡុក) ផ្តោតសំខាន់លើចំណុចសំខាន់២គឺវត្ថុ(សមុច្ច័យ) និងស្ថានីយបុរាណ(វិធីសាស្ត្រនិងសារៈប្រយោជន៍) និងការផ្សព្វផ្សាយព័ត៌មានតាមរយៈស្លាកព័ត៌មាន, ប័ណ្ណប្រកាស, ប័ណ្ណផ្សព្វផ្សាយនិងសម្ភារៈផ្សេងៗ។
-លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យាធ្វើបទបង្ហាញស្តីពីតើកត្តាអ្វីខ្លះដែលធ្វើឱ្យស្ថានីយបុរាណមានសុវត្ថិភាព?
-លោក ស្រីសាស្រ្តាចារ្យ Lauri បានលើកឡើងពីកិច្ចការពារដោយផ្តោតលើវិធីការពារសុវត្ថិភាពមួយចំនួន។
ថ្ងៃទី៣
-លោក ច័ន្ទ វិត្ថារ៉ុង អនុប្រធាននាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណបានបង្ហាញពីការខិតខំប្រឹងប្រែងក្នុងកិច្ចគាំពារនិងអភិរក្សសំណង់បុរាណដោយផ្តោតសំខាន់លើការអភិរក្សប្រាសាទនិងវត្តបុរាណ។
-លោក ស្រីសាស្រ្តាចារ្យ Lauri បង្ហាញអំពីចោរកម្មផ្ទៃក្នុងនិងវិធីសាស្រ្តសម្រាប់បង្ការអ្នកទទួលខុសត្រូវ។ក្នុងនោះអ្នកទទួលខុសត្រូវ៖ត្រូវតែមានការឆ្លើយតបទៅនឹងស្ថានការណ៍ក្នុងការរកដំណោះស្រាយសមស្របតាមរយៈកិច្ចអន្តរាគមន៍ដោយផ្ទាល់និងដោយប្រយោលដើម្បីស្តារឡើងវិញនូវស្ថានការណ៍ឱ្យបានប្រសើរ។បន្ទាប់ពីនោះលោកស្រីក៏បានលើកឡើងពីអព្យាក្រឹត្យភាព/ធម្មជាតិៈការបំភ្លឺក៏ជាផ្នែកមួយក្នុងការរួមចំណែកការពារសន្តិសុខ។
ថ្ងៃទី៤
-លោក ស្រីសាស្រា្តចារ្យ Lauri បានលើកយកនូវបញ្ហាសុវត្ថិភាពរមណីយដ្ឋានបេតិកភណ្ឌពីព្រោះបញ្ហាទាំងនោះកើតមកពីកត្តាពីរសំខាន់គឺៈកត្តាមនុស្សនិងកត្តាធម្មជាតិ។គាត់ក៏បានបង្ហាញពីសុវត្ថិភាពរមណីយដ្ឋានបេតិកភណ្ឌតាមរយៈការវិភាគលើបទល្មើសផ្សេងៗនៅតាមបណ្តាប្រទេសមួយចំនួននិងធ្វើការជ្រើសរើសវិធានការការពារទៅតាមស្ថានភាពសង្គម និងភូមិសាស្រ្ត។ នៅថ្ងៃដដែលវេលាម៉ោង១៣:០០រសៀលសិក្ខាកាមទាំងអស់ត្រូវបែងចែកជា៦ក្រុមដោយចុះទៅអង្កេតទីតាំងដូចខាងក្រោម៖
១.បណ្ណាល័យជាតិ ២.សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ៣.សារមន្ទីរជាតិ ៤.វត្តភ្នំ
៥.សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៦.ក្រុមពិសេសជាក្រុមមើលការខុសត្រូវលើក្រុមទាំង៥។
ថ្ងៃទី៥
នៅព្រឹកវេលាម៉ោង៨:៣០នាទីក្រុមនីមួយៗនៅតែបន្តការងាររបស់ខ្លួននៅក្នុងថ្នាក់ និងរៀបចំបញ្ចប់ការ ងារដើម្បីត្រៀមធ្វើបទបង្ហាញ។ រសៀលម៉ោង១៥:០០នាទី ក្រុមទាំងអស់ត្រូវឡើងធ្វើបទបង្ហាញដើម្បីពន្យល់អំពី ស្ថានភាពទីតាំងដែលពួកគាត់បានចុះទៅ។ នៅវេលាម៉ោង១៧:០០នាទី ប្រកាសបិទកម្មវិធី និងចែកវិញ្ញាបនបត្រជូន ដល់សិក្ខាកាម ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌ។
ខ-បន្ទាយមានជ័យ
ថ្ងៃទី១
នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ អង្គសិក្ខាសាលាបានចាប់ផ្តើមនៅវេលាម៉ោង៨:៣០នាទីព្រឹកក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌ។ បន្ទាប់ពីការថ្លែងសុន្ទរកថាបើករួចមក ក៏ដូចជានៅភ្នំពេញដែរ លោកសាស្រ្តាចារ្យ Arthur AKingsbury និង លោកគង់ វីរៈ បានធ្វើបទបង្ហាញលើប្រធានបទដដែល។
ថ្ងៃទី២
-លោក គឹម សុធិន ប្រធាននាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណធ្វើបទបង្ហាញស្តីពីការងារគាំពារនិងអភិរក្សសំណង់បុរាណ និងបញ្ហាប្រឈមនានា។ បន្ទាប់មក លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យាលោក ច័ន្ទ វិត្ថារ៉ុង អនុប្រធាននាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណនិងលោកស្រីសាស្រ្តាចារ្យ Lauri បានលើកឡើងពីប្រធានបទដដែលដូចនៅភ្នំពេញ។
-លោក ហេង សុផាឌី អគ្គនាយករងបេតិកភណ្ឌបានធ្វើបទបង្ហាញស្តីពីកិច្ចការពារស្ថានីយបុរាណនៅព្រះរាជាណាចក្រកម្ពុជាបញ្ហាប្រឈម ដំណោះស្រាយ និងវិធានការណ៍កាត់បន្ថយហានិភ័យដល់ស្ថានីយបុរាណ។
-លោកសាស្រ្តាចារ្យ Arthur បានបង្ហាញពីសារធាតុនិងការផលិតកញ្ចក់ព្រមទាំងសិក្សាពីប្រភេទកញ្ចក់មួយចំនួនដែលអាចការពារសុវត្ថិភាពសម្បត្តិវប្បធម៌និងវិធីសាស្ត្រក្នុងការជ្រើសរើសប្រភេទកញ្ចក់ដែលមានគុណភាពល្អ។ មេរៀននេះក៏បានបង្ហាញនៅក្នុងសិក្ខាសាលានៅរាជធានីភ្នំពេញដែរ។
ថ្ងៃទី៣
-លោក ផាន់ ណាឌី ប្រធាននាយកដ្ឋានបុរាណវត្ថុនិងលោកស្រីសាស្រ្តាចារ្យ Lauri បានពន្យល់ដល់ សិក្ខាកាមទាំងអស់លើប្រធានបទដដែលដូចដែលគាត់បានបង្ហាញនៅភ្នំពេញ។
ថ្ងៃទី៤
កម្មវិធីថ្ងៃទី៤នៅបន្ទាយមានជ័យក៏មិនខុសពីថ្ងៃទី៤នៅភ្នំពេញដែរ។លោកស្រីសាស្រា្តចារ្យ Lauri បានលើកយកនូវបញ្ហាសុវត្ថិភាពរមណីយដ្ឋានបេតិកភណ្ឌហើយនៅវេលាម៉ោង១៣:០០នាទី សិក្ខាកាមទាំងអស់បានបែងចែកជា៩ក្រុមចុះទៅទីតាំងដូចខាងក្រោម៖
១.សារមន្ទីរខេត្ត ២.សារមន្ទីរស្វាយចេក ៣.សារមន្ទីរភូមិស្នាយ
៤A.ប្រាសាទបន្ទាយឆ្មារ ៤B.ផ្នូរបុរាណ
៤C.ប្រាសាទយាយគុំ និងប្រាសាទតាអឹម៤D.ប្រាសាទតាព្រហ្មនិងតាផ្លាំង ៤E.អង្គភាពនគរបាលការពារបេតិកភណ្ឌ
៤F.ក្រុមសង្ខេបរបាយការណ៍(វាយតម្លៃលើបទបង្ហាញរបស់ក្រុមនីមួយៗដែលខ្វះចន្លោះ)។
ថ្ងៃទី៥
នៅព្រឹកថ្ងៃទី០៨ខែមករាឆ្នាំ២០១៦វេលាម៉ោង៨:៣០នាទីព្រឹកក្រុមមួយចំនួនដែលបានចុះអង្កេតនិងវិភាគស្វែងយល់ពីសុវត្ថិភាពតាមរមណីយដ្ឋានគោលដៅរួចហើយបានរៀបចំសរសេររបាយការណ៍សង្ខេប។ចំពោះក្រុមមួយចំនួនដែលមិនទាន់បានបញ្ចប់ក៏បានចុះបន្តទៀតដើម្បីបញ្ចប់និងត្រៀមក្នុងការធ្វើបទបង្ហាញ។បន្ទាប់ពីក្រុមនីមួយៗធ្វើបទបង្ហាញរួចក្រុមសរុបរបាយការណ៍បានធ្វើសេចក្តីសរុបនិងវាយតម្លៃបញ្ចប់។
នៅពេលរសៀលម៉ោង១៧:០០ថ្ងៃដដែលប្រកាសបិទអង្គសិក្ខាសាលាក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌលោកស្រី ញឹម ភក្តី តំណាងស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញនិងថ្លែងសុន្ទរកថាបិទដោយលោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ។ជាកិច្ចបញ្ចប់គណៈអធិបតីទាំងអស់អញ្ជើញជាកិត្តិយសចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាម និងថតរូបរួមគ្នាជាអនុស្សាវរីយ៍។
សន្និដ្ឋានៈ
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងឲ្យសិក្ខាកាមទាំងអស់ចេះវិភាគ និងវិនិច្ឆ័យលើកត្តាផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពរមណីយដ្ឋាន និងអាចជ្រើសរើសនូវវិធីសាស្រ្តដ៏ត្រឹមត្រូវមួយក្នុងការការពារនិងអភិរក្សរមណីយដ្ឋានក្នុងតំបន់របស់ខ្លួន ព្រមទាំងសម្រាប់ការកសាងនូវសមត្ថភាពផ្សេងៗ។ ទន្ទឹមនឹងនេះ ពួកគាត់អាចយកចំណេះជំនាញដែលគាត់ទទួលបានទៅអនុវត្តផ្ទាល់ក្នុងភារកិច្ចបច្ចុប្បន្នឱ្យបានជោគជ័យនិងបណ្តុះ បណ្តាលបន្តដល់មន្រ្តីផ្សេងៗទៀត។
ក្រសួងសង្ឃឹមថា ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ នឹងបន្តកិច្ចសហប្រតិបត្តិការនានា ជួយឧបត្ថម្ភការរៀបចំសិក្ខាសាលា ការថែរក្សាការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងរួមចំណែកអភិរក្សរមណីយដ្ឋានឲ្យកាន់តែមានសុវត្ថិភាព ប្រសិទ្ធិភាបព ។
ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥
តំបន់អង្គរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២......[...]
របាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅ.......[......]
ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ......[....]