អរិយធម៌អង្គរ
ថ្ងៃ ពុធ ទី ២៩ ខែ មករា ឆ្នាំ ២០១៤
១ សង្គមខ្មែនៅសម័យអង្គរ
១.១ វណ្ណះព្រាហ្មណ៍និងបព្វជិត
នៅសម័យមហានគរ វណ្ណះព្រាហ្មណ៍មានតួនាទីយ៉ាងសំខាន់ណាស់ក្នុងព្រះរាជវាំងព្រោះគេច្រើនចាត់វណ្ណះនេះជារាជគ្រូ ឬជាអ្នករៀមចំពិធីផ្សេងៗ ទាក់ទងនិងលទ្ធិព្រាហ្មណ៍
. ពួកប៉ាន់ឃាបគឺពួកព្រាហ្មណ៍ះ ពួកគេស្លៀកពាក់ដូចគេឯងទៀតដែរចុសត្រង់មានពាក់អំបោះវេញមួយខ្សែនៅក ជាសញ្ញាថាជាអ្នកចេះដឹងខ្ពង់ខ្ពស់។
. ពួកជូគូ”ចៅគូ”គឺពួកព្រះសង្ឃខាងពុទ្ធសាសនា។ពួកនេះកោរសក់និងគ្រងចីវរពណ៌លឿងបញ្ចេញស្មាស្តាំ ឆាន់ក្នុងមួយថ្ងៃតែម្តង ហើយគោរពព្រះពុទ្ធរូប។
. ពួកប៉ាស៊ីវីឬពួកតាបស ស្លៀកពាក់ដូចអ្នកស្រុកធម្មតា តែជួតក្បាលកំណាត់ពណ៌ក្រហមឬស។
១.២ ចណ្ណះក្សត្រ ឬរាជចង្សានុវង្ស
វណ្ណះនេះមានបុព្វសីទ្ធិច្រើនយ៉ាងណាស់ដូចជា មិនបង់ពន្ធដារ មិនជាប់កំណែននិងមិនតម្រូវឪ្យធ្វើការងារធ្ងន់ជាដើម។
ស្ត្រីអំបូរក្សត្ររៀបការជាមួយក្សត្រដូចគ្នា តែបើមានស្វាមីជាប្រជារាស្រ្តវិញនោះកូនដែលកើតមកពុំអាចរាប់បញ្ចូលក្នុងព្រះរាជវង្សទេ។
១.៣ វណ្ណះពួកអ្នកជាឬកសិករ
ពួកមន្ត្រីរាជការតូចតាច ឈ្មួញ សិល្បករ កសិករ សិប្បករ និងប្រជារាជស្រ្តសាមញ្ញភាគច្រើនជាអ្នកជា។ពួកនេះជាមនុស្សដែលមានសិទិ្ធសេរីភាពគ្រប់គ្រាន់ ព្រោះពួកគេជាវណ្ណះកណ្តាលក្នុងសង្គម។
ក្រៅពីធ្វើស្រែចំការ គេក៍ឆ្លៀតពេលទំនេរធ្វើសិប្បកម្មនិងជំនួញ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។
១.៤ វណ្ណះទាសករនិងអ្នកងារ
ពួកអ្នកបម្រើអាចនៅបម្រើកេអស់មួយជីវិត ជួនកាលតពូជទៀតផង។គេអាចលក់ដូរឬលោះពួកនេះដូចទ្រព្យសម្បត្តិ ដីធ្លី ឬស្វពាហនៈផងទាំងពួង។
ពួកទាសកររាំងនេះគ្មានសិទ្ធិសេរីភាពទាំងអស់ គេប្រើពួកនេះពុំរើសមុខរបរឡើយដូចជា ធ្វើការផ្ទះធ្វើជំនួញ ធ្វើស្រែចំការ សង់ប្រាសាទ លើកទំនប់ បារាយណ៍ ផ្លូវថ្នល់ ធ្វើទ័ព...។
២. ស្ថាប័នដឹកនាំសម័យអង្គរ
២.១ វិសម័យយោបាយ
ក. នយោនាយក្រៅប្រទេស
តាមលទ្ធិទាវរាជ ព្រះរាជាខ្មែរឈប់ទទួលស្គាល់សិទ្ធិគ្រប់គ្រងស្តេចជា្វហើយបានបង្រួបបង្រួមជាឪ្យមានឯកភាពឡើងវិញ ជុំវិញព្រះរាជបល្ល័ង្ក។
ព្រះរាជសម័យអង្គរបានអនុវត្តនយោបាយចក្រពត្តិនិយមធ្វើសង្គ្រាមពង្រីកទឹកដីលើរដ្ឋតូចៗតែអនុវត្តនយោបាយចងមិត្តជាមួយប្រទេសធំៗមានអរិធម៍រីកចម្រើនដូចជា ប្រទេសចិនជាដើម។
ខ. នយោបាយក្នុងប្រទេស
នៅក្នុងប្រទេសពិតមែនតែនៅមានសភាពអាប់អួរមានឬំនាស់ផ្ទៃក្នុងខ្លះៗតែជាទូទៅគំនិតធំៗគឺការបង្រួបបង្រួមជាតិឪ្យមានឯកភាព ជុំវិញរាជបល្ល័ង្ករួមកម្លាំងកសាងប្រទេសនិងពង្រីកទឹកដី។
ដើម្បីគ្រប់គ្រងលើរាជាណាយចក្រទាំងមូល ព្រះរាជាទ្រង់ពឹងផ្អែកលើពួកឧកញ៉ាទាំងបួនគឺឧកញ៉ាក្រឡាហោម ឧកញ៉ាយមរាជ ឧកញ៉ាចក្រី និងឧកញ៉ាវាំង ដែលព្រះអង្គទ្រង់បានតែងតាំង។មានតែក្រុមព្តះរាជវង្សានុវង្សទេ ដែលបានទទួលតួនាទីនិងមុខងារសំខាន់ៗក្នុងការដឹកនាំរដ្ឋ។
ព្រះបាទហស៌វរ្ម័នទី៣(១០៦៦ ១០៨០នៃ គ.ស) ព្រះអង្គជាបុត្រព្រះបាទសូរ្យវរ្ម័នទី១ ។ ព្រះអង្គបានលើកទ័ពទៅវាយចាម ដែលបានលុកលុយក្រុងសម្ភុបុរះ(ខែតក្រចេះ)។
ព្រះបាទជ័យវរ្ម័នទី៦(១០៨០ ១១០៧នៃ ក.ស) ព្រះអង្គជារាជវង្សនហីធរបុរះ នៅភីម៉ៃជាប់ដងទន្លេមូន(ថៃ)។ ព្រះអង្គកសាងប្រាទភ្នំសណ្តក ប្រាសាទបឹងមាលា ប្រាសាទនៅភីម៉ៃ បិងវត្តលើភ្នំព្រះវិហារ។
ព្រះបាទធរណីន្រ្ទវរ្ម័នទី១(១១០៧ ១១១៣នៃ គ.ស) ព្រះអង្គជាបងព្រះបាទឃ័យវរ្ម័នទី៦។ រាជធានីធរបិរះ ព្រះអង្គបានសង់បង្ហើយប្រាសាទបិងជួសជុលប្រាសាទនានា។ តែត្រូវព្រះបាទសូរ្យវរ្ម័នទី២ជ្រែករាជ្យ ហើយគ្រប់គ្រងនៅមហីធរបុរះ។ រីឯនៅក្រុងអង្គរគ្រប់គ្រងដោយស្តេចឬបតីន្រ្ទវរ្ម័ន ត្រូវស្តេចសូរ្យវរ្ម័នទី២លើទ័ពមកវាយដណ្តើមយករាជ្យសម្បត្តិ ហើយឡើងគ្រងរាជ្យនៅក្រុងអង្គរចាប់ពីពេលនេះមក(១១១៣នៃ គ.ស)។
ការកសាងក្រុងអង្គទី៣(យសោធរបុរះ៣)ត្រង់ប្រាសាទអង្គរតូច
ព្រះបាទសូរ្យវរ្ម័នទី២(១១១៣ ១១៥០នៃ គ.ស) ព្រះអង្គជាចៅរបស់ព្រះបាទធរណីន្រ្ទវរ្ម័នទី១។ កសាងរាជធានីអង្គរទី៣ ត្រង់ប្រាសាទអង្គរវត្ត( អង្គរតូច )។ ព្រះអង្គបានបង្រួបបង្រួនអាណាយចក្រអង្គរកសាងបា្រសាទអង្គតូច ប្រាសាទភ្នំជីសូរភ្នំសណ្តក វត្តភូ ប្រាសាទព្រះវិហារ ព្រះពិធូរ ចៅសាយទេវតា ធម្មានន្ទ បន្ទាយសំរែ បឹងមាលាព្រះខ័នកំពង់ស្វាយ និងវាយពង្រីកទឹកដីនិងអភិវឧ្ឍប្រទេសជាតិ។
ព្រះបាទធរណីន្រ្ទវរ្ម័នទី២(១១៥០ ១១៦០មៃ គ.ស)ព្រះអង្គជាបងជីដូនមួយរបស់ព្រះបាទសូរ្យវរ្ម័នទី២។ រាជធានីអង្គរតូច ព្រះអង្គពុំបានកសាងអ្វីធំដុំទេ។
ព្រះបាទសោវរ្ម័នទី២(១១៦០ ១១៦៥នៃ គ.ស) មិនស្គាល់រាជវង្សរបស់ព្រះអង្គ ហើយត្រូវមន្រ្តីឈ្មោះយ្រីភូវនាទិត្យធ្វើឃាត។