អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 32 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063586 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

នាថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រារព្ធពិធីបើកមហោស្រពបង្ហើរខ្លែងខ្មែរ លើកទី ១៧ ប្រចាំឆ្នាំ ២០១៤ [...]

ថ្ងៃ អង្គារ ទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៤

          នាថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រារព្ធពិធីបើកមហោស្រពបង្ហើរខ្លែងខ្មែរ លើកទី ១៧ ប្រចាំឆ្នាំ ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងការប្រារព្ធបើកមហាស្រពបង្ហើរខ្លែងរយៈពេលកន្លងមកក៏ដូចជាបច្ចុប្បន្នគឺក្នុងគោលបំណង ៖

  • ពង្រីក និងផ្សព្វផ្សាយវប្បធម៌ លើវិស័យខ្លែងខ្មែរលើឆាកអន្តរជាតិ
  • ប្រើប្រាស់សក្ដនុពលវប្បធម៌ខ្មែរ ជាគ្រឹះជំរុញកំណើនវិស័យទេសចរណ៍ និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
  • ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌ខ្មែរ
  • អប់រំកូនចៅជំនាន់ក្រោយឲ្យទទួលយក និងថែរក្សានូវទំនៀមទម្លាប់ប្រពៃណីនៃការបង្ហើរខ្លែងខ្មែរទៅថ្ងៃអនាគត

ស្របពេលបច្ចុប្បន្ននេះដែរខ្លែងខ្មែរបាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងខ្លាដល់គ្រប់មជ្ឈដ្ឋានជាតិ - អន្តរជាតិ ជារៀងរាល់ឆ្នាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែប្រារព្ធពិធីបើកមហោស្រពបង្ហើរខ្លែងខ្មែរក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីជ្រើសរើសយកអ្នកដែលមានទេពកោសល្យក្នុងការធ្វើខ្លែង។ រដូវបង្ហោះខ្លែងជាប្រពៃណីរបស់ដូនតា គឺធ្វើនៅរដូវ ប្រមូលផលរួចរាល់ ខ្លែងជាមរតកបានកើតឡើង នៅក្នុងអារ្យធម៌ខ្មែរតាំងពីពេលដែលខ្មែរពុំទាន់ទទួលយកអារ្យធម៌ ក្លឹង្គម៉្លេះ ពាក្យថា ខ្លែងមេកូន ឬខ្លែងព្នងប្រៀបប្រដូចទៅនឹងមេគ្រួសារមួយ គេយល់ថាស្លាបខ្លែងជាម្ដាយ និងផ្នែកខាងក្រោមចង្កេះខ្លែងជាកូន ឯ ឯកដែលពាក់លើក្បាលខ្លែង ជាតន្រ្តីបញ្ចេញសម្លេងដ៏ពិរោះ ដូចជាម្ដាយបំពេកូន។ បើប្រៀបទៅនឹងប្រទេសមួយស្លាបខ្លែង ចាត់ទុកជាព្រះមហាក្សត្រីយ៉ានី ឯ ឯកនៅលើខ្លែងគឺជាព្រះសូរសៀវដ៏មាន    មហិទ្ធិឬទ្ធិ និងក្រោមចង្កេះ គឺជារាស្ត្រ ឬប្រជាពលរដ្ឋ គុណធម៌ដ៏ឧត្តុងឧត្តមនេះហើយដែលធ្វើឲ្យមនុស្សខ្មែរមិនអាចបំភ្លេចបាន។

ចំណែកនៅលើឆាកអន្តរជាតិវិញ ខ្លែងខ្មែរចូលរួមមហោស្រពបានចំនួន ៦៥លើក ប្រទេសបារាំង ១៣លើក ប្រទេស អ៊ីតាលី ៨លើក ប្រទេសឥណ្ឌា ៦លើក ប្រទេសម៉ាឡេស៊ី ១៦លើក ប្រទេសអង់គ្លេស ៣លើក ប្រទេសឥណ្ឌូនេស៊ី ៣លើក ប្រទេសវៀតណាម ៥លើក ប្រទេសជប៉ុន ២លើក ប្រទេសចិន ៤លើក ប្រទេសព្រុយណេ ១លើក កូរ៉េខាងត្បូង ១លើក ប្រទេសថៃ ១លើក និងប្រទេសសឹង្ហបុរី ២លើក។

ព្រឹត្តិការណ៍ដែលគួរឲ្យកត់សម្គាល់ក្នុងការចូលរួមមហោស្រពខ្លែងខ្មែរលើឆាកអន្តរជាតិ ឆ្នាំ ២០០៧ នៅប្រទេសចិន ខេត្តសាងទុង តំបន់ហ្វាហ្វាង ខ្លែងខ្មែរបានទទួលចំណាត់ថ្នាក់អន្តរជាតិកម្រិតពិភពលោក លេខ៣ មេដៃសំរឹទ្ធ។ មហោស្រពអន្តរជាតិ នៅប្រទេសឥណ្ឌា ឆ្នាំ ២០០៨ ខ្លែងខ្មែរទទួលបានពានរង្វាន់លេខ ៣ ផ្នែកគំនូរទេពអប្សរលើខ្លែង និងពិសេសមហោស្រពខ្លែងអន្តរជាតិទីក្រុង យ៉ែបប្រទេសបារាំង ឆ្នាំ ២០០៨ គឺជាឆ្នាំពិសេសសម្រាប់អបអរខ្លែងខ្មែរដែលមានតូរ្យតន្ត្រី។ ទាំងនេះគឺជាមោទនៈភាពដ៏វិសេសវិសាលមួយចំពោះជាតិមាតុភូមិអង្គរ របស់យើងដែលទទួលបានបន្ថែមទៀត នូវកិត្តិយស មួយផ្នែកលើឆាកអន្តរជាតិ។

ព័ត៌មានផ្សេងៗ