អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 22 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063618 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

ដំណើរទស្សនកិច្ចរបស់លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះត្រួតពិនិត្យការងារបេតិកភណ្ឌវប្បធម៌ នៅ ប្រាសាទសម្បូណ៍ព្រៃគុក ខេត្តកំពង់ធំ

ថ្ងៃ ច័ន្ទ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៤

         នៅ​ថ្ងៃទី០៩ ខែកុម្ភៈ វេលា​ម៉ោង១១ព្រឹក លោកជំទាវ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រី​អមដំណើរ បាន​ចុះ​ពិនិត្យ​ការងារ​គាំពារ និង​ជួសជុល​ប្រាសាទ​សម្បូ​ណ៍​ព្រៃ​គុក ដែលស្ថិតនៅក្នុងស្ថិត ​ក្នុងភូមិ​សម្បូណ៍ ឃុំ​ឈើទាល ស្រុក​ប្រាសាទ​សម្បូរណ៍ ខេត្តកំពង់ធំ។ ក្នុង​ឱកាស​នោះ មុនពេល​អញ្ជើញ​ពិនិត្យ​ការងារ​នៅ​ការដ្ឋាន​គាំពារ និង​ជួសជុល​ប្រាសាទ លោកជំទាវ​រដ្ឋមន្ត្រី​បាន​ពិនិត្យមើល​ស្ថានភាព​វត្ថុ​បុរាណ​ដែល​បានដាក់​នៅក្នុង​ឃ្លាំង​អភិរក្ស​សម្បូ​ណ៍​ព្រៃ​គុក។ បន្ទាប់មក លោកជំទាវ​រដ្ឋមន្ត្រី​បាន​ពិនិត្យ​ពី​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ​ដែលមាន​មន្ត្រី​ជំនាញ​មកពី​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ បាន​ពន្យល់​ពី​លក្ខណៈ​ទូទៅ​របស់​ប្រាសាទ​សម្បូ​ណ៍​ព្រៃ​គុក ដែល​ខ្មែរ​បានទទួល​ឥទ្ធិពល​អារ្យធម៌​ឥណ្ឌា ទាំង​រូបរាង​សំណង់ និង​ក្បាច់លំអរ។

         បន្ទាប់ពី​បាន​ពិនិត្យ​ការងារ​នៅ​ប្រាសាទ​សម្បូ​ណ៍​ព្រៃ​គុក​រួច នៅវេលា​ម៉ោង០២:៣០នាទី​រសៀល លោកជំទាវ​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ពិនិត្យមើល​វត្ថុ​បុរាណ​ដែល​បានដាក់​តាំងនៅ​ក្នុង​សារមន្ទីរ​ខេត្តកំពង់ធំ។

         រួចមក​នៅ​ម៉ោង០៣:៣០នាទី​រសៀល លោកជំទាវ​បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ដោយបាន​មានប្រសាសន៍​ណែនាំ​អំពី​ការងារ​វប្បធម៌ និង​បាន​ជំរាប​ពី​ការកែទម្រង់​របស់​រាជ​រដ្ឋាភិបាល។ តាម​ការពិនិត្យ​មើលឃើញ​ថាៈ ការងារ​តាម​ខេត្ត​ហាក់​បង្ហាញថា​ពុំ​សូវ​មានការ​លំបាក​ដូច​នៅ​ថ្នាក់កណ្តាល​ទេ។ ចំណុចខ្លាំង​នៃ​វប្បធម៌​ពុំ​សូវ​ប្រឈម​ដូច​ស្ថាប័ន​ដទៃ។  ប៉ុ​ន្តែ​បំណង​របស់​លោកជំទាវ​ក៏​ចង់ដឹង​ពី​ការងារ និង​បញ្ហា​ប្រឈម​របស់​មន្ត្រី​យើង សូមមេត្តា​លើកឡើង​ដោយត្រង់។

        ក្នុង​ឪ​កាស​នោះ លោក​ប្រធាន​មន្ទីរ​ក៏បាន​រាយការណ៍​ជូន​លោកជំទាវ​រដ្ឋមន្ត្រី​អំពី​បញ្ហា​ក្របខ័ណ្ឌ និង​ការចូលរួម​សម្តែង​សិល្បៈ​មហាជន​ជូន​មហាជន។

        ចុងក្រោយ លោកជំទាវ​រដ្ឋមន្ត្រី​បាន​សំណូមពរ​ឲ្យ​មានការ​សាមគ្គី​គ្នា រួមគ្នា​ធ្វើការ តាម​ជំនាញ ហើយ​បើ​មាន​បញ្ហា សូម​រាយការណ៍​ជូន​រដ្ឋមន្ត្រី។ ករណីរ​នេះ​លោកជំទាវ​ក៏បាន​លើកឡើង​ពី​ដូនតា​ខ្មែរ​នា​សម័យ​ចេនឡា​ដែលមាន​រាជធានី​នៅ​សំបូរ​ព្រៃ​គុក សាង​ឡើង​មាន​ទំហំ៤ x ៦គ.ម មាន​ប្រាសាទ​ជាង៣០០ប្រាសាទ និង​មាន​ប្រជាជន​ជាង២0000គ្រួសារ និង​មនុស្ស​ជាង១00000នាក់ ដែល​នេះ​បង្ហាញថាៈ ប្រជាជន​ជំនាន់​នោះ​មានការ​សាមគ្គី​គ្នា​ណាស់​ទើប​អាច​កសាង​រាជធានី និង​ប្រាសាទ​បាន​ច្រើន​បែបនេះ។

ព័ត៌មានផ្សេងៗ