អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 16 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063525 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះពិនិត្យប្រាសាទបាកាណ (អតីតប្រាសាទព្រះខ័នកំពុងស្វាយ ខេត្តកំពង់ធំ) នៅក្នុងខេត្តព្រះវិហារ

ថ្ងៃ ពុធ ទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៤

    នៅព្រឹកថ្ងៃ ច័ន្ទ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៤ លោកជំទាវ​រដ្ឋមន្ត្រី​បាន​ចុះ​ពិនិត្យ​ប្រាសាទ​បាកាណ (អតីត​ប្រាសាទព្រះខ័ន​កំពុងស្វាយ ខេត្តកំពង់ធំ) នៅក្នុង​ខេត្តព្រះវិហារ ដោយមាន​មន្ត្រី​មកពី​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​ពន្យល់​ពី​គម្រោង​ផែនការ​គាំពារ និង​អភិរក្ស។ មន្ត្រី​ជំនាញ​បាន​ពន្យល់​ពី​ស្ថានភាព​ទូទៅ​របស់​ប្រាសាទ​តាមរយៈ​ប្លង់​របស់ ​សាលា​បារាំង​ចុង​បូព៌ា ពី​ប្រវត្តិ​ប្រាសាទ និង​ស្ថានភាព​នៃ​ការខូចខាត ហើយ​និង​កិច្ច​ការដែល​ត្រូវធ្វើ​ការសង្គ្រោះ​បន្ទាន់ និង​ជួសជុល​នា​ថ្ងៃ​អនាគត។ ពេលនេះ​នាយកដ្ឋាន​បាន​បញ្ជូន​អ្នកបច្ចេកទេស៤នាក់ ដើម្បី​សិក្សា​ពី៖

- ស្ថានភាព​ទូទៅ៖ ស្ថានភាព​ដី ភូមិសាស្ត្រ ភ្នំ ស្ទឹង និង​ប្រាសាទ

- គោលបំណង​គឺ​ធ្វើ​ផែនទី​ហា​នី​ភ័យ​ដែល​បង្ហាញ​ពី​ចំណុច​គ្រោះថ្នាក់​របស់​ប្រាសាទ

- លើក​គម្រោង​សម្រាប់​សង្គ្រោះ​ចំណុច​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នាពេលខាងមុខ

- នាយកដ្ឋាន​មានបំណង​ដាក់​អភិរក្ស​ករ សម្រាប់​គ្រប់គ្រង និង​ធ្វើការ​អភិរក្ស​ប្រាសាទ​នេះ​ជា​អចិន្ត្រៃយ៍។

    ក្នុងថ្ងៃ​ដដែល​នោះដែរ លោកជំទាវ​រដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​ពិនិត្យមើល​ផងដែរ​នូវ​វត្ថុ​បុរាណ​ ដែលមាន​នៅក្នុង​ឃ្លាំង​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ។

ព័ត៌មានផ្សេងៗ