អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 26 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063615 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

លោកជំទាវរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៅអភិរក្សដ្ឋានអង្គរ-សៀមរាប

ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤

      នៅ​ថ្ងៃទី១១ ខែកុម្ភៈ វេលា​ម៉ោង៨:០០ព្រឹក លោកជំទាវ​រដ្ឋមន្ត្រី​បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​នាយកដ្ឋាន ​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ-សៀមរាប។ ពិសេស​លោកជំទាវ​រដ្ឋ​មន្ត្រី​បាន​ជម្រាប​ដល់​មន្ត្រី​ទាំងអស់​អំពី​ ការប្រគល់​ភារកិច្ច​ជូន​លោក គឹម សុ​ធិ​ន ជា​ប្រធាន​នាយកដ្ឋាន​ស្តីទី ហើយនឹង​ត្រូវ​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​នាពេលខាងមុខ ដើម្បី​ឲ្យ​ដឹកនាំ​ការងារ​នាយកដ្ឋាន​ទាំងមូល។ ក្នុង ពេលនោះ លោកជំទាវ​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ និង​ផ្តាំផ្ញើ​ដល់​លោក គឹម សុ​ធិ​ន ថាៈ យើង​មិនមែន​មក​ត្រួត​គេ​ទេ គឺ​ត្រូវ​មកជួយ​គេ គិតគូរ​ការងារ សមត្ថភាព ការទំនាក់ទំនង​ការងារ គិត​ផលប្រយោជន៍​រួម បុព្វហេតុ​រួម ហើយ​សុំ​ធ្វើ ការ​ដោយ​ឯករាជ្យ មិន​ប្រើប្រាស់​ឥទ្ធិពល ហើយក៏​កុំ​ខ្លាច​ឥទ្ធិពល ស្មោះត្រង់​នឹង​ជំនាញ​វិជ្ជាជីវ: ចេះ​បែងចែក​ផលប្រយោជន៍ និង​សូម​អនុវត្ត​ឲ្យ​បាន។

      នៅ​ថ្ងៃទី១១ ខែកុម្ភៈ វេលា​ម៉ោង១០ព្រឹក លោកជំទាវ ​រដ្ឋមន្ត្រី​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯ.ឧ. អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប។ លោកជំទាវ​បានស្នើ​សុំ​នូវ​ការគាំទ្រ​ពី​ឯកឧត្តម​អភិបាលខេត្ត​នូវ​កិច្ចការ​ សំខាន់​ពីរ​គឺ ១- សុំ​ដី​ដើម្បី​បង្កើត​សាលា​សិល្បៈ​ភូមិភាគ និង​ទី២- រោង​សៀក ដោយ​លើក​រោង​សៀក​នៅ​ភ្នំពេញ​មក​ដាក់​នៅ​សៀមរាប​ក្នុង​កន្លែង​តែមួយ​ជាមួយនឹង ​សាលា​សិល្បៈ​ភូមិភាគ តែ​រោង​សៀក​នេះ​អាច​លើក​មក បាន​នៅពេលដែល​វៀតណាម​ជួយ​សង់រោង​សៀក​មួយទៀត​ជូន​មក​ក្រសួង​សិន។

      ជាការ​ឆ្លើយតប ឯ.ឧ.អភិបាលខេត្ត​បាន​មានប្រសាសន៍​ជម្រាប​លោកជំទាវ​ថាៈ ការងារ​វប្បធម៌​កន្លងមក​ផែ្ន​ក​របាំ​ប្រពៃណី មន្ទីរ​វប្បធម៌​បាន​ខិតខំ​អនុវត្ត​ដោយ​មិន​រំខាន​អ្វី​ឡើយ គឺមាន​ការទទួលខុសត្រូវ​ក្នុង​ស្មារតី​ល្អ ជា​គំរូ​ដល់​ខេត្ត​ដទៃទៀត។ចំណែក​ របាំ​វិញ ឯ.ឧ.អភិបាលខេត្ត​នឹងធ្វើ​ឲ្យ​បានល្អ ដោយសារ​កន្លងមក​សិល្បករ​របស់​របាំ​ខ្ទើយ​បានធ្វើ​ឲ្យ​ខូច​សណ្តាប់ធ្នាប់ ប៉ះពាល់ ដល់​ភ្ញៀវ តែ​បាន​ហៅ​មក​ណែនាំ​អប់រំ និង​ព្រមាន​រួចហើយ ហើយ​ត​ទៅមុខទៀត​នឹង​ពុំ​បណ្តោយ​ឲ្យ​មាន​បញ្ហា​នេះ កើតមានឡើង​ទៀត​ទេ។ ជាមួយគ្នា​នោះដែរ ឯ.ឧ.អភិបាល​បានស្នើ​សិល្បករ​ខិតខំ​សម្តែង​ឲ្យ​បានល្អ ព្រោះ​តាម សណ្ឋាគារ​មានការ​រីកចម្រើន ហើយ​ភ្ញៀវ​មានការ​កើនឡើង ដោយ​ឯកឧត្តម​បាន​ឯកភាព​នឹង​ការលើកឡើង​របស់លោក​ជំទាវ​រដ្ឋមន្ត្រី​ដែល​សូម​ ឲ្យ​មានការ​ពង្រឹង​ក្រុម​សិល្បៈ និង​ជា​ចុងក្រោយ​ឯកឧត្តម​សុំ​គាំទ្រ​នូវ​ការតែងតាំង​ប្រធាន​នាយកដ្ឋាន​ថ្មី។ ក្នុង​កិច្ចសវនាការ​ជាមួយ​ឯកឧត្តម​អភិបាលខេត្ត លោកជំទាវ​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​អភិបាល​ដែល​បានផ្តល់​ ការគាំទ្រ​ដល់​កិច្ចការងារ​វប្បធម៌​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។

ព័ត៌មានផ្សេងៗ