អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 32 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063705 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

លោកជំទាវរដ្ឋមន្ត្រីបានជួបសំណេះសំណាល​ជាមួយមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ​និងស្តាប់របាយការណ៍លោកប្រធានមន្ទីរស្តីទីអំពីស្ថានភាពមន្ត្រីរាជការ ការងារបេតិកភណ្ឌរូបី និងអរូបី ព្រមទាំងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៣

ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤

        នៅ​ថ្ងៃទី១២ ខែកុម្ភៈ វេលា​ម៉ោង៨ៈ០០ព្រឹក លោកជំទាវ​រដ្ឋមន្ត្រី​បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ។ លោក​ប្រធាន​មន្ទីរ​ស្តីទី​បាន​រាយការណ៍​ជូន​លោកជំទាវ​រដ្ឋមន្ត្រី​ពី​ការងារ ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​មន្ត្រីរាជការ ការងារ​បេតិកភណ្ឌ​រូបី និង​អរូបី និង​លទ្ធផល​សម្រេចបាន​ក្នុង​ឆ្នាំ២០១៣ និង​ទិសដៅ​ការងារ​បន្ត។

        ពាក់ព័ន្ធ​ការងារ​របស់​មន្ត្រីរាជកា​រ​គឺ​ឲ្យ​មានការ​សូម​និយាយស្តី មានការ​រិះគន់​ពី​ចំណុច​ល្អ ចំណុច​អាក្រក់ មាន​វេទិការ​សាធារណ: ហើយ​មតិយោបល់​ត្រូវបាន​ស្វាគមន៍​គ្រប់​មតិយោបល់ ទាំងអស់គ្នា​ត្រូវ​ចូល​រូ​ម និង​ស្នើសុំ​ឲ្យ​មាន​សាមគ្គី មានចិត្ត​ស្រឡាញ់ ជា​គ្រួសារ​តែមួយ។ តាម​ការសង្កេត​ពិតមែន​ថវិការ​តិច តែ​ការងារ​បាន​លទ្ធផល សូម​បន្តការងារ​ទៅមុខ បន្តវេន​ទៅមុខ សូម​ចាំ​ថា អំពើ​ល្អ និង​អាក្រក់​មិន​បាត់​ទេ ដូច្នេះ​សូម​ចាំ​ថា​ត្រូវ​ប្រយ័ត្ន​ការទទួល​ផល​នេះ​នឹង​បក​មកវិញ។ លោកជំទាវ​ក៏​មិន​ភ្លេច​លើកឡើង​នូវ​ពាក្យ​ទូន្មាន​ថា៖ វប្បធម៌​ខ្មែរ: ធ្វើ​ល្អ​បានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់។ ដូច្នេះ សូម​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​គ្នា​ទៅវិញទៅមក។ សូម​ណែនាំ​ប្រជាជន​ឲ្យ​យល់​ពី​បេតិកភណ្ឌ​ជាតិ ពី​បុណ្យ​បាប ដោយសារ​គាត់​មិន​យល់​ពី​ផលប្រយោជន៍​នៃ​បេតិកភណ្ឌ​ជាតិ ពន្យល់​គាត់​ពី​ផលប្រយោជន៍។ បុ​៉​នែ្ត​ត្រូវ​ទប់ស្កាត់​វប្បធម៌​បរទេស​ដែល​អវិជ្ជមាន។ និយាយ​នេះ​មិនមែន​មានន័យថាៈ វប្បធម៌​យើង​មានតែ​របស់ខ្លួន​នោះ​ទេ គឺ​យើង​មិនត្រូវ​ចម្លង​គេ​ទាំងស្រុង​ទេ។ បន្ទាប់មក​លោកជំទាវ​បាន​ជូន កម្មវិធី​ដល់​មន្ត្រី​របស់​មន្ទីរ​ដើម្បី​លើកឡើង​ពី​ការងារ​លំបាក-ងាយស្រួល​ នាពេល​កន្លងមក។

       នៅ​ថ្ងៃទី១២ ខែកុម្ភៈ វេលា​ម៉ោង៩ៈ០០ព្រឹក លោកជំទាវ​រដ្ឋមន្ត្រី​បាន​ជួប​សវនាការ​ជាមួយ​ឯ.ឧ.អភិបាល នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ។ លោកជំទាវ​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ជម្រាប​ថាៈ ខេត្ត​មាន​សក្កា​នុព​ល​បេតិកភណ្ឌ បុ​៉​ន្តែ​នៅមាន​ការជីក​គាស់កកាយ​នៅឡើយ វា​មានការ​លំបាក ជួនកាល​សមត្ថកិច្ច​នៅ​ឈរ​ការពារ ពេលខ្លះ​ការបង្ក្រាប​មានការ​ពិបាក។ ករណី​ប្រាសាទបន្ទាយឆ្មារ យើង​អាចដាក់​បាន​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដ​យោសារ​ចំណុច​ពិសេស​គឺមាន​ផ្នូរ​បញ្ចុះសព​មនុស្ស​បុរាណ នៅ​តំបន់​បន្ទាយឆ្មារ។ កិច្ចការងារ​នេះ​យើង​បាន​ជួប​ធ្វើការ​ជាមួយ​អង្គការ​យូណេស្កូ ដូច្នេះ​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ ដោយសារ​ប្រជាជន​យើង​មិន​យល់​ពី​តម្លៃ​បេតិកភណ្ឌ។

ព័ត៌មានផ្សេងៗ