សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 28 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9063634 នាក់
ថ្ងៃ ពុធ ទី ០៧ ខែ ឧសភា ឆ្នាំ ២០១៤
កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈមាន បើកវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋាននិងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត និងលោក លោកស្រីជាសិក្ខាកាមទាំងអស់ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ទឹម អនុរដ្ឋលេខាធិការក្រសួង វប្បធម៌និងវិចិត្រសិល្បៈ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការមានប្រសាសន៍បញ្ជាក់ជូនថា៖ ការអភិវឌ្ឍសមត្ថភាព គឺជាជ្រុងមួយនៃកម្មវិធីកំណែទម្រង់រដ្ឋបាល ដែលជាសមាសធាតុមួយក្នុងចំណោមសមាសធាតុសំខាន់ៗ នានានៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលបានកំណត់យកការកសាងសមត្ថភាព និង ការអភិវឌ្ឃធនធានមនុស្សជាកត្តាគន្លឹះសម្រាប់ការលើកស្ទួយការអភិវឌ្ឍប្រទេសជាតិ។ ការអភិឌ្ឍ សមត្ថភាពមានអត្ថន័យទូលំទូលាយជាងការកសាងសមត្ថភាព ដែលមិនគ្រាន់តែផ្តល់ការបណ្តុះ បណ្តាលបង្កើនសមត្ថភាពមន្ត្រីរាជការប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការថែបំប៉ន និងអភិវឌ្ឍជំនាញនីមួយៗឲ្យកាន់តែប្រសើរឡើងព្រមទាំងអភិវឌ្ឍសមត្ថភាពអង្គភាពផងដែរ ដើម្បីឆ្លើយតបបានទៅនឹងការវិវត្តទៅមុខនៃចរន្តសកលភាវូបនីយកម្ម។
ឯកឧត្តមសង្ឃឹមផងដែរថា ការបណ្តុះបណ្តាលនិងការផ្សព្វផ្សាយនាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ នេះ បាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្ម ដើម្បីជួយឲ្យសិក្ខាកាមទាំងអស់អាចយកទៅ អនុវត្តការងារនៅតាមអង្គភាពរៀងៗខ្លួនប្រកបដោយលក្ខណៈស៊ីសង្វាក់គ្នា ស្របពេលដែល រាជរដ្ឋាភិបាលកំពង់ធ្វើការកែទម្រង់ស៊ីជម្រៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
ទន្ទឹមនឹងវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និង លិខិតបទដ្ឋានគតិយុត្តនេះ ដែលមានលក្ខណៈជាសិក្ខាសាលារយៈពេល២ឬ៣ថ្ងៃ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិតសិល្បៈ ឯកឧត្តមសូមអំពាវនាវឲ្យសិក្ខាកាមទាំងអស់ខិតខំ ប្រឹងប្រែងយកចំណេះដឹងដែលបានទទួលពីវគ្គបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ក្នុងអង្គភាពរបស់ខ្លួន ឲ្យបានល្អប្រសើរនិងសូមបន្តចែករំលែកនូវបទពិសោធន៍ ចំណេះដឹងរបស់ខ្លួនដល់មន្ត្រីផ្សេងៗទៀត ក្នុងការអនុវត្តការងារឲ្យបានប្រសើរឡើង។ ចំពោះមន្ត្រីដែលបានទទួលការបណ្តុះបណ្តាល រួចហើយក៏ត្រូវយកចិត្តទុកដាក់ចាត់ចែងប្រើប្រាស់ឲ្យចំមុខជំនាញ គឺជាការលើកទឹកចិត្តមួយដ៏សំខាន់ បំផុតដែលធ្វើឲ្យមន្ត្រីយើងអាចពង្រឹងសមត្ថភាពបានពេញលេញនិងមានមនសិការការងារកាន់តែខ្ពស់ ដើម្បីពង្រឹងភាពជាម្ចាស់និងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>