អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 28 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063699 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

សិក្ខាសាលាជាតិសិទ្ធិអ្នកនិពន្ធស្ដីពីការបង្កើតថ្មី និងការអភិវឌ្ឍន៍

ថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ ឧសភា ឆ្នាំ ២០១៤

កាលពី​ព្រឹក​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ វេលា​ម៉ោង០៩.០០នាទី នៅ​ទីស្តីការក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ មាន​បើក​វគ្គ​សិក្ខាសាលា​ជាតិ​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ​ក្នុង​ប្រធាន​ប​ទៈ កា​បង្កើត​ថ្មី និង​ការអភិវឌ្ឍន៍ រយៈពេល​ពីរ​ថ្ងៃ ក្រោម​អធិបតីភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

ចូលរួម​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​មានប្រសាសន៍​បញ្ជាក់ថា៖ ក្នុងនាម​ឯកឧត្តម​ផ្ទាល់​តំណាង​ដ៏​ខ្ពស់​ខ្ពស់ លោកជំទាវ​រដ្ឋមន្ត្រី ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្នុងឱកាស​បើក​សិក្ខាសាលា​ជាតិ​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ​ក្នុង​ប្រធាន​ប​ទៈ ការបង្កើត​ថ្មី និង​ការអភិវឌ្ឍន៍ រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សហការ​រៀបចំ​ដោយ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឧបត្ថម្ភ​ដោយ​ការិយាល័យ​សិទ្ធិ​អ្នកនិពន្ធ​នៃ​ប្រទេស​ជប៉ុន។

ក្នុងនាម​លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ឯកឧត្តម​រដ្ឋលេខាធិកា​រ​សម្តែង​នូវ​ការអបអរសាទរ និង​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន លោក TAKAMASA TANIMURA តំណាង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក លោក Tomonari Ogiwara ប្រធាន​ផ្នែក​នៃ​នាយកដ្ឋាន​កិច្ចការ​អន្តរជាតិ ភ្ងា​ក់​ងារ​សម្រាប់​កិច្ចការ​វប្បធម៌​ទីក្រុង​តូ​ក្យូ​នៃ​ប្រទេស​ជប៉ុន លោក Kai Yamaguchi ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​អន្តរជាតិ​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន លោក G.R RAGHAVENDER មន្ត្រី​ចុះបញ្ជី​ផ្នែក​សិទ្ធិ​អ្នកនិពន្ធ​នាយកដ្ឋាន​ឧ​ត្ត​ម​សិក្សា​ក្រសួង​អភិវឌ្ឍន៍​ធនធានមនុស្ស​ទីក្រុង​ញូ​ដា​លី នៃ​សាធារណៈរដ្ឋ​ឥណ្ឌា ដែល​បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក​អញ្ជើញ​ចូលរួម​ផ្តល់​បទឧទ្ទេសនាម និង​បទ​បង្ហាញ​ពន្យល់​ក្នុង​សិក្ខាសាលា​ជាតិ​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ ការបង្កើត​ថ្មី និង​ការអភិវឌ្ឍន៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ។

ជាមួយនេះដែរ ឯកឧត្តម​រដ្ឋលេខាធិកា​រ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហការ និង​ការជួយឧបត្ថម្ភ​របស់ លោក លោកស្រី​ទាំងអស់ ក្នុង​អង្គសិក្ខាសាលា​ជាតិ​ដ៏​មាន​សារៈសំខាន់​នាពេលនេះ និង​សូម​ឲ្យ​បាន​ប្រកបដោយ​សុវត្ថិភាព​និង​សេចក្តី​សប្បាយរីករាយ​ក្នុងឱកាស​ស្នាក់នៅ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ទន្ទឹមនេះ ឯកឧត្តម​សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ លោក លោកស្រី អ្នកនាង​កញ្ញា​ជា​មន្ត្រីរាជការ ផលិតករ សិល្បករ សិល្បការិនី អ្នកនិពន្ធ ម្ចាស់​សិទ្ធិ និង​អាជីវករ​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ស្វែងយល់​និង​ដកស្រង់​បទពិសោធន៍​អំពី​សារៈប្រយោជន៍​នៃ​សិទ្ធិ​អ្នកនិពន្ធ ការបង្កើត​ថ្មី និង​ការអភិវឌ្ឍន៍​របស់​ប​ណ្តា​ប្រទេស​ជឿនលឿន​នៅលើ​ពិភពលោក ដែល​នឹងធ្វើ​បទ​បង្ហាញ​ពន្យល់​យ៉ាង​ល្អិតល្អន់​ដោយ​វាគ្មិន​ជាតិ និង​អន្តរជាតិ​ក្នុង​សិក្ខាសាលា​ជាតិ​រយៈពេល​ពីរ​ថ្ងៃនេះ។

ឆ្លងតាម​ការបើក​សិក្ខាសាលា​ជាតិ​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ​ក្នុង​ប្រធានបទ​ការបង្កើតថ្មីៗ បទពិសោធន៍ល្អៗ សម្រាប់​ជា​គន្លឹះ​ជូន​លោក លោកស្រី អ្នកនាង​កញ្ញា​ទាំងអស់​ក្នុងការ​អនុវត្តន៍​សិ​ទិ្ធ​អ្នកនិពន្ធ​ឲ្យ​ទទួលបាន​លទ្ធផល​ដ៏​ល្អប្រសើរ។ ឯកឧត្តម​រដ្ឋលេខាធិកា​រ សំណូមពរ​ដល់​លោក លោកស្រី អ្នកនាង​កញ្ញា​ទាំងអស់​ត្រូវ​ចាប់អារម្មណ៍​លើ​ចំណុចសំខាន់ៗមួយចំនួន​ដូចជាៈ ការអនុវត្តន៍​ច្បាប់ ការគ្រប់គ្រង​សិទ្ធិ និង​សូម​ស្នើ​សមាជិក​សមាជិការ​នៃ​អង្គសិក្ខាសាលា​ទាំងមូល លើក​ឡើងជា​សំណួរ​ឲ្យ​បាន​ច្រើន​ជូន​លោក​វាគ្មិន​ជាតិ​និង​អន្តរជាតិ ធ្វើការ​បកស្រាយ​ពន្យល់​បន្ថែម ដើម្បី​ឲ្យ​កាន់តែ​មានការ​យល់ដឹង​ស៊ីជម្រៅ​ស្តីពី​អ្នកនិពន្ធ ការបង្កើត​ស្ថា​ដៃ​ថ្មី ជាពិសេស​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការបង្កើត​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម។

តាមរយៈ​សិក្ខាសាលា​នេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ សង្ឃឹមថា យើងទាំងអស់គ្នា​នឹង​ទទួលបាន​ចំណេះដឹងថ្មីៗជាច្រើន​ទៀត ហើយ​យក​ចំណេះដឹង​ទាំងនោះ​ទៅ​ប្រតិបត្តិ​ជាក់ស្តែង​និង​ផ្សព្វផ្សាយ​បន្ត ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកនិពន្ធ​ម្ចាស់​សិទ្ធិ សិល្បករ សិល្បការិនី ព្រមទាំង​ផលិតករ​ឲ្យ​ខិតខំ​បង្កើត​និង​ផលិត​ស្នាដៃ​វប្បធម៌ថ្មីៗច្រើន​ទៀត ស្របតាម​ទិសដៅ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល​ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ប្រកបដោយ​កិត្យានុភាព និង​គតិបណ្ឌិត​ក្នុងការ​ដឹកនាំ។

ដើម្បី​សម្រេច​ទៅដល់​គោលដៅ​នេះ យើង​ត្រូវ​រួមដៃគ្នា​ទប់ស្កាត់​ការពារ​រាល់​ការរំលោភបំពាន​លើ​សិទ្ធិ​អ្នកនិពន្ធ និង​ម្ចាស់​សិទ្ធិ ដើម្បី​លើកទឹកចិត្ត​ដល់​ការបង្កើត​ស្នាដៃ​ថ្មី​ឲ្យ​កាន់​តែមាន​ក្តីសង្ឃឹម និង​គតិយុត្តិ​ក្នុង​ការការពារ​កម្មសិទ្ធិ​បញ្ញា​របស់ខ្លួន។

ជាថ្មី​ម្តងទៀត ក្នុងនាម លោកជំទាវ​រដ្ឋមន្ត្រី ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ឯកឧត្តម​រដ្ឋលេខាធិកា​រ សូម​សម្តែង​នូវ​ការកោតសរសើរ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​តំណាង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) គណៈ​វាគ្មិន មន្ត្រី​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ព្រមទាំង​សិក្ខាកាម​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​នេះ។

ឯកឧត្តម​រដ្ឋលេខាធិកា​រ សូម​ជូនពរ​ឲ្យ​អង្គសិក្ខាសាលា​ទាំងមូល​បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ និង​សូម​ប្រសិទ្ធិ​ពរ​បវរ​មហាប្រសើរ​ជូន​ចំពោះ​លោក​ជា​គណៈ​វាគ្មិន ជា​សិក្ខាកាម និង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ សូម​ប្រកបដោយ​ជោគជ័យ សេរី​មង្គល និង​វិបុល​សុខ និង​សូម​ប្រកាស​បើក​អង្គសិក្ខាសាលា​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ​ក្នុង​ប្រធាន​ប​ទៈ ការបង្កើត​ថ្មី និង​ការអភិវឌ្ឍន៍ ចាប់ពីពេលនេះ​តទៅ៕

ព័ត៌មានផ្សេងៗ