អំពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

     សម័យ សង្គម​រាស្ត្រនិយម​ការងារ​វប្បធម៌​ស្ថិត នៅក្រោម ឱវាទ​ក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
     សម័យ​សាធារណ​រដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបាន​បង្កើតឡើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រះបរមរាជវាំង ដឹកនាំ​ដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។

     សម័យ​សាធារណ​រដ្ឋប្រជាមានិត​កម្ពុជា ទីស្ដីការ​ក្រសួង​ត្រូវ​បាន​បង្កើត​ឡើង​ជាថ្មី ដែល​មាន​ឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មាន​ទីតាំង​នៅ​ជ្រុង​ផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។

អានបន្ត »

ចំនួនអ្នកកំពុងទស្សនា 32 នាក់

ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់

ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់

ចំនួនអ្នកទស្សនា សរុប 9063704 នាក់

  • សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩

កិច្ចពិភាក្សា លោកជំទាវរដ្ឋមន្ត្រីជាមួយលោក Bertrand PORTE

ថ្ងៃ ច័ន្ទ ទី ១៩ ខែ ឧសភា ឆ្នាំ ២០១៤

កាលពី​ព្រឹក​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ វេលា​ម៉ោង១១.០០នាទី នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានអនុញ្ញាត​ជូន លោក Bertrand PORTE សមាជិក​សាលា​បារាំង​ចុង​បូព៌ា​ទទួលបន្ទុក​នៅ​ភ្នំពេញ និង​ជា​ដៃគូរ​សហប្រតិបត្តិការ​ណ៍​ជាមួយ​សារមន្ទីរ​ជាតិ ក្នុង​ការងារ​ជួសជុល​វត្ថុ​បុរាណ​រូប​ធ្វើ​ពី​ថ្ម  ចូលជួប​សម្តែង​ការគួរសម និង​បង្ហាញ​របាយការណ៍​ការ​ងារ​មួយចំនួន​ដែល​បានធ្វើ​កន្លងមក។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​សកម្មភាព ការងារ​របស់លោក Bertrand PORTE ដែលជា​ដៃគូរ​សហប្រតិបត្តិការ​ណ៍​ជាមួយ​សារមន្ទីរ​ជាតិ លើ​ការងារ​ខាងលើ និង​ថ្លែងអំណរគុណ​ចំពោះ​ការបណ្តុះបណ្តាល​ដល់​ក្រុមការងារ​រោង​ជាង​នៅ​សារមន្ទីរ​ជាតិ ពិសេស​ផែនការ​ទៅ​ថ្ងៃមុខ​ទាក់ទិន​ទៅនឹង​ការបណ្តុះបណ្តាល​លើ​ជំនាញ​អភិរក្ស សម្រាប់​ក្រុមការងារ​ជួសជុល​វត្ថុ​បុរាណ និង​ការងារ​រៀបចំ​ពិ​ព័ណ៌​នៅ​សារមន្ទីរ​ជាតិ  ដែលជា​កិច្ចសហប្រតិបត្តិ ការ​ណ៍​យូរអង្វែង​រវាង​សារមន្ទីរ​ជាតិ និង​សាលា​បារាំង​ចុង​បូព៌ា៕

ព័ត៌មានផ្សេងៗ