សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 20 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 237606 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9063371 នាក់
ថ្ងៃ អង្គារ ទី ២០ ខែ ឧសភា ឆ្នាំ ២០១៤
កាលពីរសៀលថ្ងៃច័ន្ទទី១៩ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង១៥.៣០នាទី នៅទីស្តីការក្រសួង វប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានអនុញ្ញាតជូនអ្នកជំនាញការស្រាវជ្រាវ០២រូបគឺ លោក SERGE REMY និងលោកស្រី ANNE LAURE PORÉE ចូលជួបសម្តែងការគួរសម និងពិភាក្សាផ្តល់យោបល់ទៅលើការលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ ដែលផ្តោតសំខាន់ទៅលើទេសចរណ៍វប្បធម៌ ដោយមើលឃើញសក្តានុពលមួយសំខាន់គឺតំបន់ចតុម្មុខ ត្រូវធ្វើយ៉ាងណាប្រែក្លាយតំបន់នេះឲ្យទៅជាមជ្ឍមណ្ឌលវប្បធម៌ តាមរយៈការរៀបចំសម្តែងសិល្បៈសម្រាប់ភ្ញៀវទេសចរណ៍ទស្សនា ក្នុងនោះត្រូវធ្វើការសិក្សាបន្ថែមទៀតទៅលើសិល្បៈដែលនឹងត្រូវ ជ្រើសរើសយកមកសម្តែងជូនភ្ញៀវទេសចរណ៍។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការស្វាគមន៍ចំពោះគោល បំណងដ៏ល្អនេះ និងបានជម្រាបជូន លោក SERGE REMY និងលោកស្រី ANNE LAURE PORÉE ផងដែលថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងចាប់ផ្តើមដំណើរការជាមួយក្រសួងទេសចរណ៍ ដោយមានគោលការណ៍ពីរាជរដ្ឋាភិបាលឲ្យប្រើប្រាស់សាលសន្និសីទចតុម្មុខសម្រាប់ការសម្តែងសិល្បៈបម្រើឲ្យភ្ញៀវទេសចរណ៍ចូលទស្សនា។ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈរីករាយនិងសហការណ៍ជាមួយអ្នកជំនាញការស្រាវជ្រាវទាំង០២រូប ក្នុងការផ្តល់ទិន្នន័យពាក់ព័ន្ធនឹងក្រុមសិល្បៈ អ្នកសម្តែងសិល្បៈដែលមានគុណភាព អ្នកសម្តែងសិល្បៈដែលអាចបង្ហាញនូវអត្តសញ្ញាណជាតិ ដោយសារតែប្រទេសយើងមានវប្បធម៌ចំណាស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះដើម្បីបង្ហាញនូវសក្តានុពលវប្បធម៌ដ៏ធំធេងនេះ រាជធានីភ្នំពេញត្រូវដើរតួនាទីក្នុងការបង្កើតនូវផលិតផលវប្បធម៌ ជាមួយនឹងការរៀបចំទម្រង់សិល្បៈឲ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានច្រើន មកទស្សនាក្នុងប្រទេសយើង៕
ពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការកិច្ចការព្រំដែន>>>>
ពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្ប: ឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: >>>
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង School of Oriental and African Studies (SOAS) នៃសាកលវិទ្យាល័យ London >>>>
ពិធីជួបសំណេះសំណាលជាមួយសិស្សសាលាសៀកសាលាមធ្យមវិចិត្រសិល្ប:នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នៅបន្ទប់ព្រះវិហារទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>>