សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 15 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 266471 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9058627 នាក់
កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៤.៣០នាទីរសៀលទៅ នៅបន្ទប់អប្សរានៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំការងារសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមអធិបតីភាព លោកជំទាវ នេត ភូម៉ារី អនុរដ្ឋលេខាធិការ >>>>>
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង០៨.៣០នាទីព្រឹកទៅ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំពិធីបើក “វគ្គការងាររដ្ឋបាលនិងបទពិសោធការងារសម្រាប់មន្ត្រីថ្មី” ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។>>>>>>
ពិធីបិទវគ្គ “ការងាររដ្ឋបាលនិងបទពិសោធការងារសម្រាប់មន្ត្រីថ្មី” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។>>>>>
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង០៩.០០នាទីព្រឹកទៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានអនុញ្ញាតជូន លោក Frank Rittman នាយករងគ្រប់គ្រងក្រុមហ៊ុនភាពយន្តនៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម>>>>>
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង១៦:៣០នាទីរសៀលទៅ នៅបន្ទប់អង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រារព្ធពិធីសម្ពោធស្លាកថ្នាក់រៀនភាសាចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា>>>>