សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 22 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 249307 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9057699 នាក់
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១៤:០០នាទីរសៀលទៅ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានអនុញ្ញាតជូនឯកឧត្តម Nuttavudh Photisaro ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជ្រើសរើសបទចម្រៀងដែលជាស្នាព្រះហស្ថនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ >>>>>
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១៥:០០នាទីរសៀលទៅ នៅបន្ទប់ប្រជុំព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំពិភាក្សាការងារផលិត និងការធ្វើអាជីវកម្មស្នាដៃភាពយន្តខ្មែរក្រោមអធិបតីភាពឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្ប:>>>>
មហោស្រពសិល្បៈជាតិ ឆ្នាំ២០១៥ រួមមាន៖ មហោស្រពសិល្បៈចម្លាក់ស្តីពី “ស្រីគ្រប់លក្ខណ៍” រៀបចំដោយនាយកដ្ឋានសិល្បៈសូនរូបនិងសិប្បកម្ម, មហោស្រពបង្ហើរខ្លែង សិល្បៈដណ្តាំស្ល និងបង្ហាញម៉ូតសក់ខ្មែរសម័យអង្គរ លង្វែក ចតុម្មុខ និងបច្ចុប្បន្ន >>>>
ពិធីចុះកិច្ចព្រមព្រៀងរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយវិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា និងសាកលវិទ្យាល័យ Flinders ក្រោមអធិបតីភាព ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ>>>>>
នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង០៨:៣០នាទីព្រឹកទៅ នៅបន្ទប់ប្រជុំព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសជំនួយដល់អនុគណៈកម្មការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៨ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារខាងលើ>>>>