សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 20 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 383892 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 251137 នាក់
ចំនួនអ្នកទស្សនា សរុប 9060445 នាក់
នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ១៤:៣០នាទី ក្នុងបរិវេណសាលមហោស្រពចតុមុខ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រារព្ធធ្វើកម្មវិធីមហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរ លើកទី១៥ និងពិធីបង្ហាញទម្រង់សម្លៀកបំពាក់ ប្រចាំឆ្នាំ២០១៤>>>
នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រារព្ធកម្មវិធីបង្ហើរខ្លែងខ្មែរលើកទី១៨ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការចូលរួមប្រកួតបង្ហើរខ្លែងខ្មែរមានមកពីតាមបណ្ដារាជធានី-ខេត្ត>>>
កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨:៣០នាទីទៅ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ទឹម អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្របពេលនឹងទិសដៅយុទ្ធសាស្ត្រនៃកំណែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជាឆ្នាំ២០១៣-២០២០>>>
កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៩:០០នាទីព្រឹកទៅ នៅបន្ទប់ព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកកិច្ចប្រជុំពិភាក្សាស្តីពី “ផលប្រយោជន៍នៃការចូលសន្ធិសញ្ញាអន្តរជាតិនៃសិទ្ធិអ្នកនិពន្ធ” ក្រោមអធិបតីភាព ឯកឧត្តម សោម សុគន្ធ ប្រធានអង្គប្រជុំនិងជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ>>>
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង០៨:៣០នាទីព្រឹកទៅ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបើកពិធីចែកវិញ្ញាបនបត្រ និងបិទវគ្គបណ្តុះបណ្តាលស្តីពី “ការងាររដ្ឋបាលនិងបទពិសោធការងារ” ជូនមន្ត្រីរាជការក្របខណ្ឌថ្មី >>>