សម័យ សង្គមរាស្ត្រនិយមការងារវប្បធម៌ស្ថិត នៅក្រោម ឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
ចំនួនអ្នកកំពុងទស្សនា 29 នាក់
ចំនួនអ្នកទស្សនា ថ្ងៃនេះ 229854 នាក់
ចំនួនអ្នកទស្សនា ថ្ងៃម្សិល 237245 នាក់
ចំនួនអ្នកទស្សនា សរុប 9087685 នាក់
ទស្សនៈរបស់អ្នកដឹកនាំរឿង
របាំរឿង “ទន្លេកោងមួយ” គឺជាស្នាដៃសាកល្បងមួយក្រោមប្រធានបទ “ការចងពៀរនាំមកនូវសេចក្ដីវិនាស”......[...]
ក្នុងទេវកថាសត្វគ្រុឌមានតួនាទីជាទីនាំងព្រះវិស្ណុ។ ដោយឡែកនៅក្នុងការបង្កើតស្នាដៃរបាំសហសម័យ .......[....]
នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ នៅស្ទូឌីយោថតភាពយន្តខេត្តកំពង់ស្ពឺ បានរៀបចំពិធី ប្រគល់ទទួលសម្ភារៈថតភាពយន្តជាជំនួយរបស់ក្រុមប្រឹក្សាភាពយន្តកូរ៉េ នៃក្រសួងវប្បធម៌ ទេសចរណ៍ និងកីឡា នៃសាធារណៈរដ្ឋកូរ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម Kim Han Soo ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំកម្ពុជា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន សាលាខេត្តសៀមរាប និង ភូមិវប្បធម៌កម្ពុជា បានរៀបចំព្រឹត្តិការណ៍វប្បធម៌ ស្ដីពីការអបអរសាទរនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ (របាំក្បាច់បុរាណខ្មែរ) និងល្ខោនស្រមោលស្បែកធំ ជាសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ នៅភូមិវប្បធម៌កម្ពុជាខេត្តសៀមរាប ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០១១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១២។ ពិធីអបអរសាទនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ធ្លាប់ធ្វើជារៀងរាល់ឆ្នាំ តែនៅឆ្នាំនេះ គឺធ្វើឡើងក្នុងលក្ខណៈទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំមុនៗ ក្នុងគោលបំណងលើកស្ទួយថែរក្សា ស្នាដៃឯករបស់ ដូនតាយើងបានបន្សល់ទុក ជាពិសេសត្រូវបាន ពិភពលោកទទួលស្គាល់ជាសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ។
លទ្ធផលប្រឡងជាប់វគ្គផ្តាច់ព្រ័ត្រ មហោស្រពចម្រៀងខ្មែរជាសកលលើកទី២ ឆ្នាំ២០១១ មានបេក្ខជន និង បេក្ខនារី ដូចខាងក្រោម៖
លេខ១៖ ឆោម ប៊ុនឆុំ | មកពីខេត្ត សៀមរាប | ច្រៀងបទ ស្តេចផ្តុំ |
លេខ២៖ ផ្លូ សេក | មកពីខេត្ត បាត់ដំបង | ច្រៀងបទ កន្សែងក្រហម |
លេខ៣៖ អ៊ុំ អឹម | មកពីខេត្ត កំពង់ស្ពឺ | ច្រៀងបទ ក្លងបណ្តែត |
លេខ៤៖ ហ៊ុន វៃ | មកពីខេត្ត កំពត | ច្រៀងបទ ស្តេចផ្ទុំ |
លេខ៥៖ ស៊ិន ស៊ីណា | មកពីខេត្ត កោះកុង | ច្រៀងបទ ព្រះរស់នៃខ្ញុំ |