គោត្តនាម និងនាម ជុច ភឿន អក្សរឡាតាំង CHUCH PHOEURN
ភេទ ប្រុស
ថ្ងៃខែឆ្នាំកំណើត ១៦ កុម្ភៈ ១៩៤៣
ទីកន្លែងកំណើត ស្រុកមោងឬស្សី ខេត្ត បាត់ដំបង
កម្រិត វប្បធម៌
- បរិញ្ញាបត្រ បុរាណវិទ្យា នៃមហាវិទ្យាល័យបុរាណវិទ្យា រាជធានីភ្នំពេញ ,
រយៈពេល ៥ ឆ្នាំ នៃការសិក្សា
មហាវិទ្យាល័យបានបណ្ដុះមុខវិជ្ជា :
១. ប្រវត្តិសាស្ត្រ , ភូមិសាស្ត្រនៃប្រទេសកម្ពុជា
២. ប្រវត្តិសាស្ត្រសិល្បៈខ្មែរ និងសិល្បៈប្រទេសអឺរ៉ុប អាមេរិក និងតំបន់ មេសូប៉ូតាមី
៣. នរៈវិទ្យា និងបុរេប្រវត្តិវិទ្យា
៤. ប្រវត្តិសាស្រ្ត និងភូមិសាស្ត្រប្រទេសអាស៊ីអាគ្នេយ៍
៥. ភូគណ្ហវិទ្យា
៦. ទស្សនៈវិទ្យា , ភាសាសំស្រ្កឹត និងបាលី
៧. វិធីសាស្រ្តធ្វើកំណាព្យ និងការអនុវត្តន៍
៨. សារមន្ទីវិទ្យា
៩. សិល្បៈឥណ្ឌា និងចិន
១០. សិក្សាច្បាប់រដ្ឋបាល
ប្រវត្តិ និងបទពិសោធន៍ការងារ
- ១៧ កក្កដា ១៩៧៩ - ១៩៨៣ : បុគ្កលិក នៃសារមន្ទីជាតិភ្នំពេញ។
ប្រធានសារមន្ទីអតីតវាំង។
- ១៩៨៣ - ១៩៨៥ : អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទបុរាណ និងសារមន្ទីជាតិ។
- ១៩៨៥ - ១៩៩៨ : ប្រធានស្ដីទីអាគារបោះពុម្ពផ្សាយវប្បធម៌។
- ព្រឹទ្ធបុរស មហាវិទ្យាល័យ បុរាណវិទ្យា ។
- សាកលវិទ្យាធិការរង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
- សមាជិកគ្រប់គ្រងតំណាងវប្បធម៌កម្ពុជា ក្នុងអង្គការ SPAFA – SEAMEO ។
- ១៩៩៨ - ២០០៤: អនុរដ្ឋលេខាធិការទទួលបន្ទុកបេតិកភណ្ឌវប្បធម៌ និងសារមន្ទីរជាតិ
- ១៥ កក្កដា ២០០៤ - ២៥ កញ្ញា ២០០៨ : រដ្ឋលេខាធិការទទួលបន្ទុកការការពារ
និងថែរក្សាបេតិកភណ្ឌវប្បធម៌ និងសារមន្ទីរជាតិ។
- ៣១ ធ្នូ ២០០៧: ទីប្រឹក្សាជាន់ខ្ពស់អមក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិ ដើម្បីការពារ
និងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌ - ធម្មជាតិនៃប្រាសាទព្រះវិហារ។
- ១៥ កក្កដា ២០០៤-២៥ កញ្ញា ២០០៨: អនុប្រធានផ្នែកវប្បធម៌ និងព័ត៌មាន
C0C1 ប្រចាំអាស៊ាន
- អគ្គលេខារងនៃគណៈ កម្មាធិការជាតិយុនេស្កូកម្ពុជា។
- មន្ត្រីជាន់ខ្ពស់កម្ពុជា (SOMCA) ផ្នែកវប្បធម៌ប្រចាំអាស៊ាន។
- ២៥ កញ្ញា ២០០៨: រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ការងារទទួលបន្ទុក
- ការងារគាំពារ និងអភិរក្សសំណង់បុរាណ
- ការងារបុរាណវត្ថុ ការងារសារមន្ទីរ ការងារបុរាណវិទ្យា និងប្រវត្តិវិទ្យា
- ការងារទទួលការរៀបចំឯកសារចុះបញ្ជីបេតិកភណ្ឌជាតិ
បេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ
គ្រឿងឥស្សរិយយស
- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា
- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សឬទ្ធិ
- គ្រឿងឥស្សរិយយស សុវត្ថរា ថ្នាក់ អស្សរិទ្ធ
- គ្រឿងឥស្សរិយយស ការងារ ថ្នាក់ មេដាយប្រាក់