
ព៌ត័មាន និងព្រឹត្តិការណ៍

សេចក្តីជូនដំណឹង
អានបន្ថែម: សេចក្តីជូនដំណឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទូទៅជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ មានការប្រើប្រាស់ និងការបង្ហោះរូបភាពតាមបណ្តាញសង្គម អំពីការតុបតែងសម្លៀកបំពាក់ និងគ្រឿងលម្អ ក្នុងទម្រង់នៃការរៀបចំអាពាហ៍ពិពាហ៍ ដែលគ្រឿងលម្អខ្លះប្រាសចាកអំពីតម្លៃដើមនៃគ្រឿងលម្អក្នុងអាពាហ៍ពិពាហ៍ខ្មែរ ជាពិសេសការកែច្នៃគ្រឿងលម្អ ដោយយកគំរូតាមគ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ដែលជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ជាតិ។

លិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកស្រី សោម សុកញ្ចនា ព្រមទាំងក្រុមគ្រួសារ
អានបន្ថែម: លិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកស្រី សោម សុកញ្ចនា ព្រមទាំងក្រុមគ្រួសារនៅរសៀលថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមនឹងសហការី បាននាំយកថវិកា និងលិខិតរំលែកមរណទុក្ខ របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ទៅចូលរួមបុណ្យសពលោក ផៃ ផុងរ៉ាក់ ដែលបានទទួលមរណភាពនាថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

អាជ្ញាធរជាតិព្រះវិហារទទួលវត្ថុបុរាណចំនួន៧ប្រភេទ ពីរដ្ឋបាលស្រុក និងព្រះសង្ឃគង់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
អានបន្ថែម: អាជ្ញាធរជាតិព្រះវិហារទទួលវត្ថុបុរាណចំនួន៧ប្រភេទ ពីរដ្ឋបាលស្រុក និងព្រះសង្ឃគង់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារអាជ្ញាធរជាតិព្រះវិហារ បានទទួលវត្ថុបុរាណទាំង៧ប្រភេទ ពីរដ្ឋបាលស្រុក និងព្រះសង្ឃគង់នៅវត្តទួលអណ្តែកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីរក្សាទុក ចុះបញ្ជី អភិរក្ស និងវិភាគបន្ថែម នៅរោងជាងសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។

សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យចូលរួមកម្មវិធី Asian Project Market (APM) 2026
អានបន្ថែម: សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យចូលរួមកម្មវិធី Asian Project Market (APM) 2026ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់ផលិតករភាពយន្តខ្មែរទាំងអស់មេត្តាជ្រាបថា កម្មវិធី Asian Project Market (APM) 2026 បើកទទួលពាក្យចូលរួមហើយ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

ពិធីសម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍ ក្រោមប្រធានបទ Meet Angkor Wat: Treasures from the National Museum of Cambodia
អានបន្ថែម: ពិធីសម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍ ក្រោមប្រធានបទ Meet Angkor Wat: Treasures from the National Museum of Cambodiaនាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្របសម្រួល វាយតម្លៃ និងត្រួតពិនិត្យវត្ថុបុរាណខ្មែរដែលត្រូវយកទៅតាំងពិព័រណ៍នៅបរទេស ផ្តល់កិត្តិយសចូលរួមសម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍ ក្រោមប្រធានបទ Meet Angkor Wat: Treasures from the National Museum of Cambodia ដែលត្រូវដាក់តាំងបង្ហាញវត្ថុបុរាណខ្មែរចំនួន១២២រូប នៅក្នុងសារមន្ទីរ Meet You Museum ក្រុងប៉េកាំង ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើកកម្មវិធីសិក្ខាសាលាស្តីពីសិទ្ធិអ្នកនិពន្ធ និងប្រារព្វទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
អានបន្ថែម: ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើកកម្មវិធីសិក្ខាសាលាស្តីពីសិទ្ធិអ្នកនិពន្ធ និងប្រារព្វទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានរៀបចំសិក្ខាសាលាស្តីពីសិទ្ធិអ្នកនិពន្ធ និងប្រារព្វទិវាកម្មសិទិ្ធបញ្ញាពិភពលោកឆ្នាំ២០២៦ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ (សាខាទួលស្លែង) ដែលមានសិស្ស និសិ្សត សាស្រ្តាចារ្យ និងមន្រ្តីរាជការចូលរួមចំនួន ២០០រូប។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






