
ព៌ត័មាន និងព្រឹត្តិការណ៍


សន្និសីទសារព័ត៌មាន ស្ដីពីមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ (5th CNSFF)
អានបន្ថែម: សន្និសីទសារព័ត៌មាន ស្ដីពីមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ (5th CNSFF)នាព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៦ នៅរោងភាពយន្ត Fable Cinema គណៈកម្មការរៀបចំ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ បានរៀបចំសន្និសីទសារព័ត៌មាន និងធ្វើបទបង្ហាញជូនអ្នកឧបត្ថម្ភកម្មវិធី ដៃគូសហការ និងផលិតករវ័យក្មេង ដើម្បីផ្សព្វផ្សាយជាផ្លូវការអំពីការរៀបចំមហោស្រព និងសកម្មភាពសំខាន់ៗនៃមហោស្រពឆ្នាំ២០២៦។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសាស្ត្រាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងវត្តមានអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីផលិតករភាពយន្ត តំណាងរោងភាពយន្ត ក្រុមហ៊ុនសហការឧបត្ថម្ភ ដៃគូ និងអ្នកសារព័ត៌មានសរុប ១០០នាក់។

ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញបើកសិក្ខាសាលាណែនាំស្ដីពី “ការរៀបចំសៀវភៅណែនាំគ្រូបង្រៀនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហមសម្រាប់មធ្យមសិក្សាចំណេះទូទៅ”
អានបន្ថែម: ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញបើកសិក្ខាសាលាណែនាំស្ដីពី “ការរៀបចំសៀវភៅណែនាំគ្រូបង្រៀនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហមសម្រាប់មធ្យមសិក្សាចំណេះទូទៅ”នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាណែនាំស្ដីពី “ការរៀបចំសៀវភៅណែនាំគ្រូបង្រៀនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម សម្រាប់មធ្យមសិក្សាចំណេះទូទៅ” នៅសណ្ឋាគារ Hyatt Regency ដោយមានការចូលរួមពីគ្រូបង្រៀនប្រវត្តិសាស្ត្រមកពីបណ្ដារាជធានីខេត្ត និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ លើការអប់រំប្រវត្តិសាស្ត្រខ្មែរក្រហម និងមន្ទីរស-២១ សរុបចំនួន ៤១ នាក់។

ពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ អំពី “ការយាងត្រឡប់ មកវិញ នៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជា” នៅលើបរិវេណសារមន្ទីរ ខេត្តពោធិ៍សាត់
អានបន្ថែម: ពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ អំពី “ការយាងត្រឡប់ មកវិញ នៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជា” នៅលើបរិវេណសារមន្ទីរ ខេត្តពោធិ៍សាត់នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានបុរាណវត្ថុ សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធ៍សាត់ បានរៀបចំពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍អំពីរូបថតព័ត៌មានអំពីវត្ថុសិល្បៈខ្មែរ ដែលត្រូវគេនាំចេញដោយខុសច្បាប់ និងទាមទារត្រឡប់មកកម្ពុជាវិញ នៅលើបរិវេណសារមន្ទីរខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ តំណាងឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ ឈឹម ស៊ីណា សមាជិកក្រុមប្រឹក្សាខេត្ត។

លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ច្បាប់ជាតិ-អន្តរជាតិពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន និងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»
អានបន្ថែម: លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ច្បាប់ជាតិ-អន្តរជាតិពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន និងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី «ច្បាប់ជាតិ-អន្តរជាតិពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន និងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» ដែលបានរៀបចំឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ប្រធានក្រុមការងារបង្ការ ទប់ស្កាត់ រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើស្ត្រីនិងកុមារ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញសម្លៀកបំពាក់ស្តេចគ្រងរាជ្យ និងអគ្គមហេសី៥ សម័យកាល
អានបន្ថែម: សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញសម្លៀកបំពាក់ស្តេចគ្រងរាជ្យ និងអគ្គមហេសី៥ សម័យកាលសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានរៀបចំតាំងពិព័រណ៍នូវសម្លៀកបំពាក់ឈុតស្តេចគ្រងរាជ្យ និងអគ្គមហេសី ៥សម័យកាល ក្នុងបំណងដើម្បីឱ្យសាធារណជនបានឃើញ និងសិក្សាស្វែងយល់។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






