
ព៌ត័មាន និងព្រឹត្តិការណ៍

អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយគណៈប្រតិភូការិយាល័យបេតិកភណ្ឌវប្បធម៌ក្រុងប៉េកាំង
អានបន្ថែម: អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយគណៈប្រតិភូការិយាល័យបេតិកភណ្ឌវប្បធម៌ក្រុងប៉េកាំងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដោយសហការីពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូការិយាល័យបេតិកភណ្ឌវប្បធម៌ក្រុងប៉េកាំង ដឹកនាំដោយលោកស្រី ZHANG LIXIN អគ្គនាយកការិយាល័យបេតិកភណ្ឌវប្បធម៌ក្រុងប៉េកាំង។

ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរ បានចុះទៅអប់រំណែនាំអាជីវករដែលបានដាក់តាំងលក់អាវយឺតដែលមានរំលេចខ្លឹមសារមិនសមរម្យ អសុរោះ
អានបន្ថែម: ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរ បានចុះទៅអប់រំណែនាំអាជីវករដែលបានដាក់តាំងលក់អាវយឺតដែលមានរំលេចខ្លឹមសារមិនសមរម្យ អសុរោះក្រោយពិនិត្យឃើញមានការតាំងលក់អាវយឺតដែលរំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ អសុរោះ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរ បានចុះទៅធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញ និងលក់ដូរសំលៀកបំពាក់ដែលមានរំលេចនូវខ្លឹមសារ គ្រោតគ្រាត មិនសមរម្យ អសុរស ទាំងនេះ ដែលជាទង្វើអសីលធម៌នៅក្នុងសង្គម។

ឯកឧត្តម ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញសួរសុខទុក្ខ អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ និងខេត្តសៀមរាប
អានបន្ថែម: ឯកឧត្តម ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញសួរសុខទុក្ខ អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ និងខេត្តសៀមរាបនៅថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខត្តតាកែវ សហការជាមួយរដ្ឋបាលស្រុកសំរោង ចុះធ្វើការអប់រំណែនាំអាជីវករ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ប្រាសាទសែនភូវាំង និងប្រាសាទសែនត្មុល»។
អានបន្ថែម: មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខត្តតាកែវ សហការជាមួយរដ្ឋបាលស្រុកសំរោង ចុះធ្វើការអប់រំណែនាំអាជីវករ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ប្រាសាទសែនភូវាំង និងប្រាសាទសែនត្មុល»។ក្រោយពិនិត្យឃើញសកម្មភាពធ្វើអាជីវកម្មដោយគ្មានសណ្តាប់ធ្នាប់នៅជុំវិញបរិវេណប្រាសាទសែនភូវាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខត្តតាកែវ សហការជាមួយរដ្ឋបាលស្រុកសំរោង បានចុះធ្វើការអប់រំណែនាំអាជីវករ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ប្រាសាទសែនភូវាំង និងប្រាសាទសែនត្មុល ដោយបានជួបប្រជុំអប់រំណែនាំដូចខាងក្រោម

ពិធីប្រឡងបញ្ចប់បរិញ្ញាបត្រសិល្ប:សូនរូប នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
អានបន្ថែម: ពិធីប្រឡងបញ្ចប់បរិញ្ញាបត្រសិល្ប:សូនរូប នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ របស់និស្សិតមហាវិទ្យាល័យសិល្បសូនរូប ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិត្រសិល្ប: ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណ:កម្មការប្រឡង អមដោយ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេធិការ សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋានបុគ្គលិក ព្រឹទ្ធបុរសមហាវិទ្យាល័យទាំង៥ ព្រមទាំងលោក លោកស្រី ជាប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ទៅលើសម្បទាទេសចរណ៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងឃុំស្រយង់
អានបន្ថែម: ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ទៅលើសម្បទាទេសចរណ៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងឃុំស្រយង់នៅថ្ងៃអង្គារ ១២ កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក.ស.ព.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ទៅលើសម្បទាទេសចរណ៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងឃុំស្រយង់ ដើម្បីត្រៀមរៀបចំកញ្ចប់ទស្សនា ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប និងបានចុះពិនិត្យសម្បទាទេសចរណ៍ និងទីតាំងមួយចំនួនក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






