
ព៌ត័មាន និងព្រឹត្តិការណ៍

ពិធីក្រុងពាលី និងសែនព្រេន នៅសារមន្ទីរទួលស្លែង
អានបន្ថែម: ពិធីក្រុងពាលី និងសែនព្រេន នៅសារមន្ទីរទួលស្លែងរសៀលថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បិណ្ឌ៨ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងសែនព្រេន ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី រៀបចំពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

នារសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយសមាគមសិប្បករតម្បាញសូត្រមាសខ្មែរភ្នំស្រុក នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងតំណាងសមាគម សិប្បករ និងអ្នកតម្បាញពាក់ព័ន្ធនឹងវិស័យតម្បាញសូត្រខ្មែរ។
អានបន្ថែម: នារសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយសមាគមសិប្បករតម្បាញសូត្រមាសខ្មែរភ្នំស្រុក នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងតំណាងសមាគម សិប្បករ និងអ្នកតម្បាញពាក់ព័ន្ធនឹងវិស័យតម្បាញសូត្រខ្មែរ។កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាអំពីបញ្ហាប្រឈមនានា ជាពិសេសបញ្ហាទីផ្សារ និងកម្មសិទ្ធិបញ្ញាពាក់ព័ន្ធនឹងតម្បាញសូត្រខ្មែរ ព្រមទាំងពិនិត្យ និងសិក្សាអំពីលទ្ធភាពនៃការដាក់ចេញនូវវិធានការការពារសមស្រប ដើម្បីលើកតម្លៃ និងកិត្យានុភាពនៃតម្បាញសូត្រខ្មែរ។

ការចូលរួមរួមរបស់អ្នកជំនាញកម្ពុជាក្នុងកិច្ចសន្ទនាថ្នាក់តំបន់ស្ដីពី “ Asia-Pacific Dialogue on Heritage and Authenticity”
អានបន្ថែម: ការចូលរួមរួមរបស់អ្នកជំនាញកម្ពុជាក្នុងកិច្ចសន្ទនាថ្នាក់តំបន់ស្ដីពី “ Asia-Pacific Dialogue on Heritage and Authenticity”កាលពីថ្ងៃទី២៧កញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តំណាងអ្នកជំនាញបេតិកភណ្ឌពិភពលោកកម្ពុជាពីររូបមកពីអាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ក្រោមកិច្ចសហការនិងស្របសម្រួលពីគណៈកម្មការជាតិយូណេស្កូកម្ពុជាបានអញ្ជើញចូលរួម កិច្ចសន្ទនាថ្នាក់តំបន់ស្ដីពី “ Asia-Pacific Dialogue on Heritage and Authenticity” នៅទីក្រុងហាណូយ និងនិញប៊ិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេព ចំនួន២ នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ
អានបន្ថែម: អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេព ចំនួន២ នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំអាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីប្រោះព្រំភ្ជាប់ព្រះសិរនិងបើកព្រះនេត្រចម្លាក់ទេពចំនួន២ ក្រោមយុទ្ធនាការ “ព្រលឹងត្រឡប់មកទីតាំងដើមវិញ” នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ ពិធីភ្ជាប់ព្រះសិរនិងបើកព្រះនេត្រចម្លាក់ទេពនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ដោយមានការនិមន្តចូលរួមពីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម លោក Flavio BONETTI តំណាងអង្គការ UNESCO ប្រចាំកម្ពុជា លោកស្រី Katherine Diop ប្រធានផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អគ្គនាយក អគ្គនាយករង តំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងមន្ត្រី-បុគ្គលិកជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ
អានបន្ថែម: ឆ្លៀតក្នុងឱកាសកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារកាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញមកថ្វាយបង្គំព្រះអង្គចេកព្រះអង្គចមដើម្បីបួងសួងសុំសេចក្ដីសុខចម្រើន។ ជាមួយគ្នានោះលោកជំទាវបណ្ឌិតសភាចារ្យក៏បានជួបសំណេះសំណាលជាមួយនិស្សិតអូស្ដ្រាលីដែលបានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជាផងដែរ។

ព្រឹត្តិការណ៍នៃកម្មវិធីបើក «មហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦»
អានបន្ថែម: ព្រឹត្តិការណ៍នៃកម្មវិធីបើក «មហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦»នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីបើក «មហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦» ក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






