
ព៌ត័មាន និងព្រឹត្តិការណ៍

ក្រុមការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា កំពុងប្រចាំការ២៤ ម៉ោង ដើម្បីតាមដាន និងបញ្ចៀសជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប
អានបន្ថែម: ក្រុមការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា កំពុងប្រចាំការ២៤ ម៉ោង ដើម្បីតាមដាន និងបញ្ចៀសជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាបដោយសាររងសម្ពាធព្យុះនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងនោះតំបន់ខេត្តសៀមរាបក៏មានភ្លៀងធ្លាក់ជាប់ៗគ្នាដែរ។ ការណ៍នេះបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងបរិមាណទឹកយ៉ាងច្រើនសន្ធឹកហូរចុះពីភ្នំគូលែន។ ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ ក្រុមការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បានប្រចាំការជាប់នៅតាមគោលដៅសំខាន់ៗ ក្នុងបំណងតាមដាន និងបញ្ចៀសទឹកនៅតាមទ្វារទឹកមួយចំនួន បង្ការកុំឱ្យជន់លិចតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប៕

«មរតកព្រះពុទ្ធសិល្បៈសម័យអង្គរ៖ ការតាំងបង្ហាញព្រះពុទ្ធបដិមា ៣រចនាបថ នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ»
អានបន្ថែម: «មរតកព្រះពុទ្ធសិល្បៈសម័យអង្គរ៖ ការតាំងបង្ហាញព្រះពុទ្ធបដិមា ៣រចនាបថ នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ»ព្រះពុទ្ធបដិមាចំនួន ២៧៤បំណែក ដែលឆ្លាក់ពីថ្មភក់ក្នុងសម័យអង្គរ ចំនួន៣ រចនាបថ គឺរចនាបថបាភួន រចនាបថអង្គរវត្ត និងរចនាបថបាយ័ន មានដាក់តាំងបង្ហាញក្នុងសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដែលសាធារណជនអាចចូលទស្សនា និងសិក្សាស្រាវជ្រាវស្វែងយល់។

ឯកឧត្តម ឯក ប៊ុនថា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិធីអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងរោងភាពយន្ត Legend Cinema នៃប្រទេសកម្ពុជា និង ក្រុមហ៊ុន Crimson Omega Sdn. Bhd. នៃប្រទេសម៉ាឡេស៊ី ស្តីពីការបង្កើត Legend Cinema នៅទីក្រុង Penang ប្រទេសម៉ាឡេស៊ី។
អានបន្ថែម: ឯកឧត្តម ឯក ប៊ុនថា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមពិធីអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងរោងភាពយន្ត Legend Cinema នៃប្រទេសកម្ពុជា និង ក្រុមហ៊ុន Crimson Omega Sdn. Bhd. នៃប្រទេសម៉ាឡេស៊ី ស្តីពីការបង្កើត Legend Cinema នៅទីក្រុង Penang ប្រទេសម៉ាឡេស៊ី។នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅរោងភាពយន្ត Legend សាខា អូឡាំព្យាម៉ល ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយ ឯកឧត្តមបណ្ឌិត Shaharuddin Onn, ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង រោងភាពយន្ត Legend Cinema នៃប្រទេសកម្ពុជា និង ក្រុមហ៊ុន Crimson Omega Sdn. Bhd. នៃប្រទេសម៉ាឡេស៊ី ស្តីពីការបង្កើតរោងភាពយន្ត Legend Cinema នៅទីក្រុង Penang ប្រទេសម៉ាឡេស៊ី។ ចូលរួមជាសាក្សីក្នុងពិធីនោះ រួមមានវត្តមាន ឯកឧត្ដម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ព្រមទាំងលោក លោកស្រីភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនរូប។

ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
អានបន្ថែម: ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើតខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សួន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី២) រំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” នៅនីតិបូជនីយដ្ឋានវិមានធម្មនុញ្ញ នាសួនច្បារខាងលិចវិមានឯករាជ្យ។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីអញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍ “ទិវាវប្បធម៌ឡាវនៅកម្ពុជាឆ្នាំ២០២៦” ដើម្បីអបអរសាទរខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ នៅសាលសន្និសីទចតុម្មុខ
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីអញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍ “ទិវាវប្បធម៌ឡាវនៅកម្ពុជាឆ្នាំ២០២៦” ដើម្បីអបអរសាទរខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ នៅសាលសន្និសីទចតុម្មុខនាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ “ទិវាវប្បធម៌ឡាវនៅកម្ពុជាឆ្នាំ២០២៦” ដើម្បីអបអរសាទរខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជានៅសាលសន្និសីទចតុម្មុខ។

ឯកឧត្តម កែវ កាន់វីរៈ អនុរដ្ឋលេខាធិការទទួលជួបគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលអញ្ជើញមករៀបចំទិវាវប្បធម៌ឡាវនៅកម្ពុជាឆ្នាំ២០២៦
អានបន្ថែម: ឯកឧត្តម កែវ កាន់វីរៈ អនុរដ្ឋលេខាធិការទទួលជួបគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលអញ្ជើញមករៀបចំទិវាវប្បធម៌ឡាវនៅកម្ពុជាឆ្នាំ២០២៦នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម កែវ កាន់វីរៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលដឹកនាំដោយឯកឧត្តម Khamphou Phiasackkha អគ្គនាយកផែនការនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ក្នុងឱកាសដែលឯកឧត្តមដឹកនាំប្រតិភូមករៀបចំទិវាវប្បធម៌ឡាវនៅកម្ពុជាឆ្នាំ២០២៦ ដើម្បីអបអរសាទរខួបលើកទី៧០នៃកាបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






