
ព៌ត័មាន និងព្រឹត្តិការណ៍

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃប្រាសាទព្រះវិហារ(ICC-ព្រះវិហារ) ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
អានបន្ថែម: សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃប្រាសាទព្រះវិហារ(ICC-ព្រះវិហារ) ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តម ហ៊ឺ វីរៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ ឃី ម៉ុម ដែលកំពុងសម្រាកព្យាបាលជំងឺ
អានបន្ថែម: ឯកឧត្តម ហ៊ឺ វីរៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ ឃី ម៉ុម ដែលកំពុងសម្រាកព្យាបាលជំងឺនៅល្ងាចថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ ឃី ម៉ុម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាស្តីពី «ការដាក់ឲ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ» ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អានបន្ថែម: ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាស្តីពី «ការដាក់ឲ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ» ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយ ស្តីពី «ការដាក់ឲ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ» នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សិក្ខាសាលានេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប រួមមាន ប្រធានអង្គភាព ប្រធានកម្មវិធី ប្រធានអង្គភាពថវិកា អមដោយមន្ត្រីជំនាញហិរញ្ញវត្ថុ ក៏ដូចជាតំណាងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្តទាំង ២៥ផងដែរ។ ការដាក់ឱ្យអនុវត្តនូវចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកានេះ គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការជួយរៀបចំ ចងក្រង និងតាមដានការចំណាយថវិកាជាតិឱ្យចំគោលដៅ មានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងងាយស្រួលក្នុងការធ្វើសវនកម្ម និងការវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយវប្បធម៌នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តម កែវ កាន់វីរៈ អនុរដ្ឋលេខាធិការ ចូលរួមវេទិកាអន្តរជាតិ ស្តីពីតម្លៃរួមនៃវប្បធម៌ លើកទី ១២ នៅទីក្រុងSaint Petersburg នៃសហព័ន្ធរុស្ស៊ី ។
អានបន្ថែម: ឯកឧត្តម កែវ កាន់វីរៈ អនុរដ្ឋលេខាធិការ ចូលរួមវេទិកាអន្តរជាតិ ស្តីពីតម្លៃរួមនៃវប្បធម៌ លើកទី ១២ នៅទីក្រុងSaint Petersburg នៃសហព័ន្ធរុស្ស៊ី ។កាលពីថ្ងៃទី ២៤-២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ កាន់វីរៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូចូលរួមវេទិកាអន្តរជាតិ ស្តីពីតម្លៃរួមនៃវប្បធម៌ លើកទី ១២ នៅទីក្រុងSaint Petersburg នៃសហព័ន្ធរុស្ស៊ី(XII St. Petersburg International United Cultures Forum) ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល
អានបន្ថែម: ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំ “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមានការចូលរួមពីអ្នកជំនាញច្បាប់ សមាជិក សមាជិកានៃនិស្សិតមេធាវី ថ្នាក់ក្រោមជាតិនិងអ្នកពាក់ព័ន្ធ។

អ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
អានបន្ថែម: អ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកជំនាញការអាដហុក នៃអាយស៊ីស៊ីព្រះវិហារ បានចុះពិនិត្យវាយតម្លៃវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នឹងបានផ្តល់អនុសាសន៍ដល់អ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ ចំពោះការងារអភិរក្សនៅរមណីយដ្ឋានប្រាសាទកោះកេរ រួមមាន ប្រាសាទខ្នារ ប្រាសាទគោកគ្រង ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង ប្រាសាទក្រហមក្នុងបរិវេណប្រាសាទរួម និងប្រាសាទប្រាំ ព្រមទាំងការរៀបចំវង់ទស្សនាទេសចរផងដែរ។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






