
ព៌ត័មាន និងព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម
អានបន្ថែម: ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាមនាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញសួរសុខទុក្ខ លោក ជួន សុផាត អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម នៅគេហដ្ឋាន ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញចូលរួម «វេទិកាសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌អាស៊ាន ឆ្នាំ២០២៦»ប្រារព្ធធ្វើនៅទីក្រុងឆុងចូ ក្នុងតំបន់ស្វយ័តខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនប្រព្រឹត្តទៅពីថ្ងៃទី១៣-១៦ ខែកក្កដា ឆ្នាំ២០២៦
អានបន្ថែម: ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញចូលរួម «វេទិកាសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌អាស៊ាន ឆ្នាំ២០២៦»ប្រារព្ធធ្វើនៅទីក្រុងឆុងចូ ក្នុងតំបន់ស្វយ័តខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនប្រព្រឹត្តទៅពីថ្ងៃទី១៣-១៦ ខែកក្កដា ឆ្នាំ២០២៦នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកជាផ្លូវការ «វេទិកាសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌អាស៊ាន ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការអភិរក្សប្រកបដោយនវានុវត្តន៍ និងរួមគ្នាក្នុងតំបន់ដើម្បីលើកកម្ពស់បេតិកភណ្ឌពិភពលោក» ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន និងក្រសួងវប្បធម៌និងទេសចរណ៍ចិន អភិបាលក្រុងឆុងចូ ភ្ញៀវជាតិ អ្នកជំនាញក្នុងវិស័យបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ ព្រមទាំងតំណាងគណៈប្រតិភូមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងអូស្រ្តាលី។

លោកជំទាវ ប៉ែន មុនីមករា តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី «បញ្ញាសិប្បនិម្មិតប្រកបដោយមនុស្សធម៌ និងអរិយធម៌សម្រាប់កម្ពុជា»
អានបន្ថែម: លោកជំទាវ ប៉ែន មុនីមករា តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី «បញ្ញាសិប្បនិម្មិតប្រកបដោយមនុស្សធម៌ និងអរិយធម៌សម្រាប់កម្ពុជា»នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលា ស្តីពី «បញ្ញាសិប្បនិម្មិតប្រកបដោយមនុស្សធម៌ និងអរិយធម៌សម្រាប់កម្ពុជា» ដែលរៀបចំឡើងនៅទីស្ដីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងមានការចូលរួមពីតំណាងអង្គការយូណេស្កូ សកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រសួងស្ថាប័នរដ្ឋ និងឯកជន និងនិស្សិតជាច្រើននាក់។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលេីកទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង
អានបន្ថែម: កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលេីកទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងនាថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលេីកទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមដោយ អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទី និងអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងមន្ត្រីរាជការប្រមាណជាង ៣០០នាក់នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។








