
ព៌ត័មាន និងព្រឹត្តិការណ៍

នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួប ១៥ឆ្នាំ របស់រោងភាពយន្ត លេជេន ស៊ីណេម៉ា ដែលប្រារព្ធធ្វើនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ។
អានបន្ថែម: នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួប ១៥ឆ្នាំ របស់រោងភាពយន្ត លេជេន ស៊ីណេម៉ា ដែលប្រារព្ធធ្វើនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ។ក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអបអរសាទរចំពោះសមិទ្ធផលរបស់ Legend Cinema ក្នុងរយៈពេល ១៥ឆ្នាំកន្លងមក ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យភាពយន្តកម្ពុជា តាមរយៈការផ្តល់សេវាបញ្ចាំងភាពយន្តប្រកបដោយគុណភាព ការនាំយកបច្ចេកវិទ្យាទំនើប និងការបង្កើតបទពិសោធថ្មីសម្រាប់ទស្សនិកជន។

អបអរសាទរខួប១ឆ្នាំ នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលរួមមាន៖ អតីតមន្ទីរឃុំឃាំង១៣ (ម-១៣) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
អានបន្ថែម: អបអរសាទរខួប១ឆ្នាំ នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលរួមមាន៖ អតីតមន្ទីរឃុំឃាំង១៣ (ម-១៣) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយលោក Flavio Bonetti ប្រធានការិយាល័យយូណេស្កូភ្នំពេញ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរព្រឹត្តិការណ៍ ខួប១ឆ្នាំ នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១១ កក្កដា ២០២៥ – ១១ កក្កដា ២០២៦) ដែលរៀបចំឡើងនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ក្នុងព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក-សមាជិការអន្តរក្រសួង តំណាងអង្គការយូណេស្កូ ទីភ្នាក់ងារកយកា(KOICA) តំណាងរដ្ឋបាលរាជភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សាច់ញាតិជនរងគ្រោះ និងសិស្ស និស្សិត ប្រមាណជាង ១០០នាក់។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួបលោកស្រី ខៃ ចិន្តាប្រធានសមាគមអភិរក្សដំរីអៃរាវត្តា
អានបន្ថែម: ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួបលោកស្រី ខៃ ចិន្តាប្រធានសមាគមអភិរក្សដំរីអៃរាវត្តានាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីអៃរាវត្តា និងក្រុមការងារដើម្បីសម្តែងការគួរសម និងសុំអនុសាសន៍ល្អៗសម្រាប់ទិសដៅការងារទៅអនាគតនៅទីស្តីការក្រសួង។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបឯកឧត្តម Sonexay VANNAXAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបឯកឧត្តម Sonexay VANNAXAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបឯកឧត្តម Sonexay VANNAXAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពដែលទើបតែងតាំងថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌នៅទីស្តីការក្រសួង។

ព្រឹត្តិការណ៍ដាំដើមក្ងោក ៤០០ ដើម តាមដងផ្លូវចូលរមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា
អានបន្ថែម: ព្រឹត្តិការណ៍ដាំដើមក្ងោក ៤០០ ដើម តាមដងផ្លូវចូលរមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដាដើម្បីចូលរួមអបអរសាទរ រុក្ខទិវា ៩ កក្កដា និងលើកកម្ពស់សោភណភាពបរិស្ថាន អាជ្ញាធរជាតិព្រះវិហារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំយុទ្ធនាការដាំកូនឈើរួមគ្នា ក្រោមប្រធានបទដ៏មានអត្ថន័យ៖ «រួមគ្នាដាំឈើដើម្បីបរិស្ថានស្រស់បំព្រងក្នុងសហគមន៍យើង»។

កូនឈើលម្អ ចំនួន៥០០ដើម ត្រូវបានដាំតាមផ្លូវចូលរមណីយដ្ឋានកោះកេរ ក្នុងថ្ងៃរុក្ខទិវា
អានបន្ថែម: កូនឈើលម្អ ចំនួន៥០០ដើម ត្រូវបានដាំតាមផ្លូវចូលរមណីយដ្ឋានកោះកេរ ក្នុងថ្ងៃរុក្ខទិវាដើម្បីចូលរួមអបអរសាទររុក្ខទិវា នាថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយអង្គភាពពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន សរុបចំនួន ៥០នាក់ រៀបចំពិធីដាំកូនឈើ ចំនួន៥០០ដើម អមសងខាងផ្លូវចូលរមណីយដ្ឋានកោះកេរ។ កម្មវិធីនេះគឺជាផ្នែកមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងស្តារព្រៃឈើឡើងវិញ ដើម្បីលើកកម្ពស់ទេសភាពនៅក្នុងរមណីយដ្ឋានកោះកេរ បង្កើនគម្របបៃតង ផ្តល់ជាម្លប់ និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តក្នុងរមណីយដ្ឋាននេះផងដែរ។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






