
ព៌ត័មាន និងព្រឹត្តិការណ៍

រដ្ឋាភិបាលជប៉ុន ផ្តល់រថយន្តដឹកសំរាមមួយគ្រឿងដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីចូលរួមថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានបេតិភណ្ឌពិភពលោកប្រាសាទកោះកេរ
អានបន្ថែម: រដ្ឋាភិបាលជប៉ុន ផ្តល់រថយន្តដឹកសំរាមមួយគ្រឿងដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីចូលរួមថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានបេតិភណ្ឌពិភពលោកប្រាសាទកោះកេររដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងបរិស្ថានបានផ្តល់ជូន រថយន្តដឹកសំរាមមួយគ្រឿងដល់អាជ្ញាធរជាតិព្រះវិហារ ដេីម្បីប្រេីប្រាស់រួមចំណែកក្នុងការលេីកកម្ពស់អនាម័យបរិស្ថាន និងការគ្រប់គ្រងសំរាមអោយកាន់តែមានប្រសិទ្ធភាពនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជញ្ជាំងថ្មបាយក្រៀម ផ្នែកខាងត្បូង ឆៀងខាងលិចរបស់កំពែងក្រុងអង្គរធំ
អានបន្ថែម: អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជញ្ជាំងថ្មបាយក្រៀម ផ្នែកខាងត្បូង ឆៀងខាងលិចរបស់កំពែងក្រុងអង្គរធំក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលជញ្ជាំងកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំប្រវែង១៥ម៉ែត្រ នៅផ្នែកខាងត្បូង ឆៀងខាងលិចនៃខ្លោងទ្វារទន្លេអុំ ដែលកំពុងរងការខូចខាត ឱ្យប្រសើរឡើងវិញ។

ពិធីសំពះគ្រូ និងសម្តែងល្ខោនខោលវត្តស្វាយអណ្តែត
អានបន្ថែម: ពិធីសំពះគ្រូ និងសម្តែងល្ខោនខោលវត្តស្វាយអណ្តែតនាថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌវប្បធម៌អរូបី និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំពះគ្រូ និងសម្តែងល្ខោនខោលរបស់សហគមន៍ល្ខោនខោលវត្តស្វាយអណ្តែត ស្ថិតក្នុងសង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

រដ្ឋមន្ត្រីការបរទេសលីទុយអានីទស្សនាសារមន្ទីរទួលស្លែង
អានបន្ថែម: រដ្ឋមន្ត្រីការបរទេសលីទុយអានីទស្សនាសារមន្ទីរទួលស្លែងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៣ រសៀល ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានទទួលស្វាគមន៍ ឯកឧត្តម Kęstutis Budrys រដ្ឋមន្ត្រីការបរទេសលីទុយអានី នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។

ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំគណ:ប្រតិភូចូលរួមពិធីបើកពិព័រណ៍ស្នាមញញឹមអង្គរ នៅទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន
អានបន្ថែម: ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំគណ:ប្រតិភូចូលរួមពិធីបើកពិព័រណ៍ស្នាមញញឹមអង្គរ នៅទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងចូលរួមសម្ភោធពិធីបើកពិព័រណ៍ ស្នាមញញឹមអង្គរ នៅសាលពិព័រណ៍ Digital Arts Center (CPU ) នាទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន។

ប្រាសាទទន្លេស្ងួត៖ ពីមន្ទីរពេទ្យបុរាណ មកជាមរតកវប្បធម៌ដ៏មានជីវិត
អានបន្ថែម: ប្រាសាទទន្លេស្ងួត៖ ពីមន្ទីរពេទ្យបុរាណ មកជាមរតកវប្បធម៌ដ៏មានជីវិតប្រាសាទទន្លេស្ងួត មិនមែនគ្រាន់តែជាសំណង់ថ្មភក់ដែលឈរជម្នះនឹងពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃ «សេចក្តីមេត្តាករុណា» របស់មហាវីរក្សត្រខ្មែរ ព្រះបាទជ័យវម៌ទី៧។ ជា «អរោគ្យសាលា» មួយក្នុងចំណោមមន្ទីរពេទ្យទាំង ១០២ ដែលត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ និងដើមទី១៣ (រចនាបថបាយ័ន) ប្រាសាទនេះធ្លាប់ជាទីសក្ការៈផង និងជាមណ្ឌលព្យាបាលជំងឺជូនប្រជានុរាស្ត្រផងនៅតំបន់ខាងជើងអង្គរ។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






