ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


តើអ្នកធ្លាប់ឆ្ងល់ទេថា សម្លៀកបំពាក់ក្នុងប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ បានកើតឡើងពីពេលណា ? សម័យកាលណា? និងបានវិវត្តយ៉ាងដូចម្តេចតាមសម័យកាល?

តើអ្នកធ្លាប់ឆ្ងល់ទេថា សម្លៀកបំពាក់ក្នុងប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ បានកើតឡើងពីពេលណា ? សម័យកាលណា? និងបានវិវត្តយ៉ាងដូចម្តេចតាមសម័យកាល?

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមអញ្ជើញសាធារណជនចូលរួម បទបង្ហាញស្តីពី “ការវិវត្តនៃសម្លៀកបំពាក់ក្នុងប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ” ដែលនឹងនាំលោកអ្នកស្វែងយល់ពីប្រវត្តិ ការវិវត្ត អត្តសញ្ញាណ និងសោភ័ណភាពនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។
បទបង្ហាញនេះ នឹងធ្វើឡើងក្នុងក្របខណ្ឌ ពិព័រណ៍អាពាហ៍ពិពាហ៍ ២០២៦ ដោយ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
អ្វីដែលលោកអ្នកនឹងទទួលបាន៖

  • ស្វែងយល់ពីការវិវត្តនៃសម្លៀកបំពាក់ក្នុងប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ តាមសម័យកាល
  • ស្គាល់អត្ថន័យ និមិត្តរូប និងតម្លៃវប្បធម៌ដែលបង្កប់ក្នុងការស្លៀកពាក់
  • ទទួលបានចំណេះដឹងពី ក្បួនខ្នាតពីអ្នកជំនាញផ្ទាល់ និងរួមចំណែកលើកតម្កើងបេតិកភណ្ឌវប្បធម៌ជាតិ

នេះជាឱកាសដ៏ពិសេសសម្រាប់គូស្វាមីភរិយាថ្មី អ្នករៀបចំពិធីមង្គលការ អ្នករចនាម៉ូដ អ្នកសិក្សា អ្នកស្រាវជ្រាវ និងសាធារណជនទូទៅ ក្នុងការស្វែងយល់អំពីឫសគល់នៃប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ និងភាពអស្ចារ្យនៃសម្លៀកបំពាក់បុរាណ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងមានស្តង់តាំងបង្ហាញនូវសម្លៀកបំពាក់ប្រពៃណីខ្មែរជូនទស្សនាឆ្វេងយល់ផងដែរ ។
📅 ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦
🕘 ម៉ោង ៩:០០ នាទីព្រឹក
📍 ដឺ ព្រេមៀ សេនធ័រ សែនសុខ (The Premier Centre Sen Sok), អាគារ A, B, C, D, E, F និង G