
ព៌ត័មាន និងព្រឹត្តិការណ៍

គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគទៅជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ខេត្តព្រះវិហារ និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ខេត្តឧត្ដរមានជ័យ
អានបន្ថែម: គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគទៅជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ខេត្តព្រះវិហារ និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ខេត្តឧត្ដរមានជ័យនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ទៅជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ខេត្តព្រះវិហារ និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ខេត្តឧត្ដរមានជ័យ ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន។

វិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌, សណ្ឋាគារ និងទេសចរណ៍ នៃ រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
អានបន្ថែម: វិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌, សណ្ឋាគារ និងទេសចរណ៍ នៃ រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងបានចុះហត្ថលេខាលើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌ សណ្ឋាគារ និងទេសចរណ៍នៃរដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។


ឯកឧត្តម វង្ស៊ី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ អមដំណើរដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញពិនិត្យ និងលើកទឹកចិត្ត សិល្បករសិល្បការិនីដែលកំពុងហាត់សមសំរាប់ការត្រៀមសម្តែងសិល្បៈស្វាគមន៍សន្និសិទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រពន្ធ័ព័ត៌មានវិទ្យា
អានបន្ថែម: ឯកឧត្តម វង្ស៊ី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ អមដំណើរដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញពិនិត្យ និងលើកទឹកចិត្ត សិល្បករសិល្បការិនីដែលកំពុងហាត់សមសំរាប់ការត្រៀមសម្តែងសិល្បៈស្វាគមន៍សន្និសិទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រពន្ធ័ព័ត៌មានវិទ្យានាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកឧត្តម វង្សុី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី អមដំណើរដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្ត ដល់សិល្បករសិល្បការិនីដែលកំពុងហាត់សម សំរាប់ការត្រៀមសម្តែងសិល្បៈស្វាគមន៍សន្និសិទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រពន្ធ័ព័ត៌មានវិទ្យា ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួប ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋឥស្លាមអ៉ីរ៉ង់ ប្រចាំកម្ពុជា (Islamic Republic of Iran)
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួប ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋឥស្លាមអ៉ីរ៉ង់ ប្រចាំកម្ពុជា (Islamic Republic of Iran)នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួប ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋឥស្លាមអ៉ីរ៉ង់ ប្រចាំកម្ពុជា (Islamic Republic of Iran) ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

អាជ្ញាធរជាតិព្រះវិហារបន្តការងារអភិរក្ស និងជួសជុលប្រាសាទបល្ល័ង្កត្បូង ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ
អានបន្ថែម: អាជ្ញាធរជាតិព្រះវិហារបន្តការងារអភិរក្ស និងជួសជុលប្រាសាទបល្ល័ង្កត្បូង ក្នុងរមណីយដ្ឋានប្រាសាទកោះកេរថ្ងៃអង្គារ ១២រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយលោក ភិន ភក្ដី អនុប្រធាននាយកដ្ឋានអភិរក្សនិងបុរាណវិទ្យា និងមានការចូលរួមពីមន្ត្រីបច្ចេកទេសនិងពលករជំនាញ បានរៀបចំពិធីសែនព្រេនសុំសេចក្តីសុខដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទបល្ល័ង្កត្បូងដំណាក់កាលបញ្ចប់។ គម្រោងនេះអនុវត្តការងារធំៗចំនួនពីរគឺ ១)ជួសជុលគ្រឹះបល្ល័ង្កតាមបច្ចេកទេសបុរាណដើម្បីឱ្យមានភាពរឹងមាំ និង២)ផ្គុំបល្ល័ង្ក ប្រតិមាលិង្គ និងស្នាណទ្រោនីនៅទីតាំងដើមវិញ។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






