
ព៌ត័មាន និងព្រឹត្តិការណ៍

ក្នុងនាមជាប្រទេសគោរពច្បាប់ កម្ពុជាប្រកាន់ជំហរដាច់ខាត ក្នុងការការពារ និងអភិរក្សថែរក្សាគ្រប់បេតិភណ្ឌទាំងអស់ ហើយមិនធ្លាប់បំផ្លាញ និងមិនប្រើប្រាស់ទីតាំងបេតិកភណ្ឌណាមួយជាមូលដ្ឋានយោធាឡើយ។
អានបន្ថែម: ក្នុងនាមជាប្រទេសគោរពច្បាប់ កម្ពុជាប្រកាន់ជំហរដាច់ខាត ក្នុងការការពារ និងអភិរក្សថែរក្សាគ្រប់បេតិភណ្ឌទាំងអស់ ហើយមិនធ្លាប់បំផ្លាញ និងមិនប្រើប្រាស់ទីតាំងបេតិកភណ្ឌណាមួយជាមូលដ្ឋានយោធាឡើយ។
ទស្សនាអង្គរ ក្រោមដំណក់ទឹកភ្លៀងរដូវវស្សា ជាបទពិសោធន៍ដ៏កម្ររបស់ទេសចរ
អានបន្ថែម: ទស្សនាអង្គរ ក្រោមដំណក់ទឹកភ្លៀងរដូវវស្សា ជាបទពិសោធន៍ដ៏កម្ររបស់ទេសចររដូវវស្សា តែងតែមានភ្លៀងធ្លាក់ជាញឹកញាប់ តែនេះមិនមែនជាឧបសគ្គសម្រាប់ទេសចរមកទស្សនារមណីយដ្ឋានអង្គរឡើយ។ បើទោះបីជាមេឃកំពុងតែភ្លៀងរលឹមក្តី ក៏ទេសចរនៅតែចូលមកទស្សនាប្រាសាទ ដោយអ្នកខ្លះបាំងឆត្រ មួក ឬកន្សែង អ្នកខ្លះពាក់អាវភ្លៀង និងខ្លះទៀតដើរក្រោមដំណក់ភ្លៀងដោយផ្ទាល់តាមដំណើរធម្មជាតិ ដែលហាក់កំពុងទទួលទឹកពិសិដ្ឋប្រោសព្រំពីអាទិទេពដូច្នោះដែរ។

ភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត មើលពីកំពូលប្រាសាទភ្នំបាខែង
អានបន្ថែម: ភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត មើលពីកំពូលប្រាសាទភ្នំបាខែងផ្ទាំងទស្សនីយភាពនៃសំណង់ប្រាសាទអង្គរវត្ត ទស្សនាពីកំពូលប្រាសាទភ្នំបាខែង បានក្លាយជាចំណីអារម្មណ៍មួយដ៏អស្ចារ្យ និងប្លែកអារម្មណ៍សម្រាប់ភ្ញៀវទេសចរ។ ក្រៅពីទីតាំងដ៏ពេញនិយមសម្រាប់ទស្សនាថ្ងៃលិច ភ្ញៀវទេសចរអាចឈរនៅជ្រុងខាងកើត និងទស្សនាសម្រស់កំពូលប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាតបានផងដែរ។

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៤ – ១៧ កញ្ញា ២០២៦
អានបន្ថែម: សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៤ – ១៧ កញ្ញា ២០២៦

នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិនិត្យមើលស្ថានភាពទូទៅនៃស្ពានទ័ព ដែលមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
អានបន្ថែម: នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិនិត្យមើលស្ថានភាពទូទៅនៃស្ពានទ័ព ដែលមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យស្ពានទ័ព ឬស្ពានអូរជីក ជាស្ពានបុរាណមួយដែលបានសង់ឆ្លងកាត់ស្ទឹងស្រែងនៅលើផ្លូវបុរាណមួយខ្សែចេញពីរាជធានីអង្គរទៅក្រុងវិមាយបុរៈ (ប្រាសាទភិមាយបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសថៃ)។ ស្ពាននេះអាចចាត់ទុកថាជាស្ពានដ៏សំខាន់មួយ ដែលបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ហើយជាស្ពានវែងជាងគេក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយមានប្រវែងប្រហែល១៥០ម. កម្ពស់១០ម. និងទទឹង១៦.៤០ម. និងមានប្រហោងទ្វារស្ពាន(រន្ធតាដេវ)ចំនួន២៨ប្រឡោះ។ ជាអកុសល នាកំឡុងពេលផ្ទុះសង្គ្រាមឈ្លានពានពីប្រទេសថៃនៅតាមបណ្តោយព្រំដែនខ្មែរថៃនាពេលកន្លងមក កងទ័ពថៃបានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកប្រភេទ M-K82 មកលើស្ពានទ័ពចំនួន២ទីតាំងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ផ្នែកក្បាលស្ពានខាងជើង និងខាងត្បូង ដែលគ្រាប់បែកនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើរចនាសម្ព័ន្ធតួស្ពាន និងបង្កាន់ដៃចំនួន៦៨កន្លែង។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






