
ព៌ត័មាន និងព្រឹត្តិការណ៍

ប្លង់ថតស្អាតៗជាប់កំពូល៥ ប្រាសាទអង្គរវត្ត២ ទីតាំង ដែលភ្ញៀវទេសចរមិនគួររំលង
អានបន្ថែម: ប្លង់ថតស្អាតៗជាប់កំពូល៥ ប្រាសាទអង្គរវត្ត២ ទីតាំង ដែលភ្ញៀវទេសចរមិនគួររំលងប្លង់ថតស្អាតៗជាប់កំពូល៥ ប្រាសាទអង្គរវត្តចំនួន២ ទីតាំង ដែលភ្ញៀវទេសចរមិនគួររំលងពេលមកលេងអង្គរវត្ត។ ប្លង់ថតទី១ ស្ថិតនៅជ្រុងខាងលិចឆៀងខាងត្បូង នៃកសិន្ធុអង្គរវត្ត និងប្លង់ទី២ ស្ថិតនៅខាងលិចឆៀងខាងជើង នៃកសិន្ធុអង្គរវត្ត។ នេះជាចំណុចពិសេសមួយ ដែលភ្ញៀវទេសចរអាចឈរថតជាលក្ខណៈដៃគូ និងក្រុមគ្រួសារ អមដោយរុក្ខជាតិពណ៌បៃតងនារដូវវស្សា ហើយជាអនុស្សាវរីយ៍ដ៏មានអត្ថន័យ៕

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី «អង្គរ និងបរិស្ថាន»
អានបន្ថែម: អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី «អង្គរ និងបរិស្ថាន»ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ សាលសន្និសីទអង្គរ ទីស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី «អង្គរ និងបរិស្ថាន» ក្រោមអធិបតីភាពនៃការបើកសិក្ខាសាលាដោយឯកឧត្តម សុខ លក្ខិណា ជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ និងមានការអញ្ជើញចូលរួមធ្វើបទបង្ហាញដោយ លោក អ៊ុន មណីនីតា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ លោក ណន តូនី អនុប្រធានការិយាល័យនាយកដ្ឋានសណ្តាប់ធ្នាប់ និងលោក ទៀវ វិចិត្រ អនុប្រធានការិយាល័យ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុងនិងសហគមន៍។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួប ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា
អានបន្ថែម: ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួប ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជានាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួប ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជា និងជប៉ុន ពិសេសក្នុងវិស័យភាពយន្ត នៅទីស្តីការក្រសួង។ ទន្ទឹមនឹងនេះ សមាគមកំពុងធ្វើការសម្របសម្រួលជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្ដល់ជូនក្រសួងនូវឧបករណ៍សម្រាប់បំលែងភាពយន្តដុំហ្វីលចាស់ៗ មកជាឯកសារឌីជីថល ដើម្បីប្រើប្រាស់ក្នុងការអភិរក្សនិងអភិវឌ្ឍឯកសារភាពយន្ត។

ឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញបើកសិក្ខាសាលាស្តីពី “សវនកម្មលើគម្រោងហិរញ្ញបទ្បទានពីដៃគូអភិវឌ្ឍន៍”
អានបន្ថែម: ឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញបើកសិក្ខាសាលាស្តីពី “សវនកម្មលើគម្រោងហិរញ្ញបទ្បទានពីដៃគូអភិវឌ្ឍន៍”នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញបើកសិក្ខាសាលាស្តីពី “សវនកម្មលើគម្រោងហិរញ្ញបទ្បទានពីដៃគូអភិវឌ្ឍន៍” នៅទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសវនកម្មផ្ទៃក្នុងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គភាពពាក់ព័ន្ធ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត។


អាជ្ញាធរជាតិព្រះវិហារបន្តការងារអភិរក្ស និងជួសជុលប្រាសាទក្រចាប់ ក្នុងមរណីយដ្ឋានប្រាសាទកោះកេរ
អានបន្ថែម: អាជ្ញាធរជាតិព្រះវិហារបន្តការងារអភិរក្ស និងជួសជុលប្រាសាទក្រចាប់ ក្នុងមរណីយដ្ឋានប្រាសាទកោះកេរថ្ងៃអង្គារ ១១រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយលោក ភិន ភក្ដី អនុប្រធាននាយកដ្ឋានអភិរក្សនិងបុរាណវិទ្យា និងមានការចូលរួមពីមន្ត្រីបច្ចេកទេសនិងពលករជំនាញ បានរៀបចំពិធីសែនព្រេនសុំសេចក្តីសុខដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រចាប់ ផ្នែករោងទងខាងត្បូង នៃខ្លោងទ្វាចូលខាងលិច។ គម្រោងនេះអនុវត្តការងារធំៗចំនួនពីរគឺ ១)ចងក្រងឯកសារបច្ចេកទេស និង២)ជួសជុលរោងទងដើម្បីបង្កើនភាពរឹងមាំឡើងវិញ។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






