
ព៌ត័មាន និងព្រឹត្តិការណ៍

តាមការអញ្ជើញរបស់រដ្ឋភាគីកម្ពុជា និងក្រោមការចូលរួមសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា របាយការណ៌ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការលើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។
អានបន្ថែម: តាមការអញ្ជើញរបស់រដ្ឋភាគីកម្ពុជា និងក្រោមការចូលរួមសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា របាយការណ៌ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការលើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។សាធារណជន អាចទទួលបាន «របាយការណ៍បេសកកម្មប្រឹក្សាយោបល់ WHC-ICOMOS នៅប្រាសាទព្រះវិហារ» «JOINT WHC-ICOMOS ADVISORY MISSION TO THE TEMPLE OF PREAH VIHEAR (CAMBODIA)» នៅលើគេហទំព័រ WHC

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួបក្រុមការងារផលិតរបស់ផលិតកម្មប្រាយហ្វីម
អានបន្ថែម: ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួបក្រុមការងារផលិតរបស់ផលិតកម្មប្រាយហ្វីមនាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោក ឡៅ ស៊ុនលី ចាងហ្វាងផលិកម្មប្រាយហ្វីម និងក្រុមការងារផលិត ដើម្បីសម្តែងការគួរសម សុំអនុសាសន៍ និងសុំកិច្ចសហការលើគម្រោងថតភាពយន្តខ្នាតធំរឿង «ល្បុក្កតោ អ្នកចម្បាំងអង្គរ» នៅទីស្តីការក្រសួង។

ការបន្តអនុវត្តការងារគម្រោងអភិរក្ស និងជួសជុលប្រាសាទប្រាំ (ដំណាក់កាលទី២)
អានបន្ថែម: ការបន្តអនុវត្តការងារគម្រោងអភិរក្ស និងជួសជុលប្រាសាទប្រាំ (ដំណាក់កាលទី២)ព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានប្រារព្ធពិធីសែនព្រេន តាមប្រពៃណី បើកការដ្ឋានគម្រោងអភិរក្ស និងជួសជុលប្រាសាទប្រាំ (ដំណាក់កាលទី២) ដែលមានការចូលរួមពី ឯកឧត្ដម អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋាន និងលោក ភិន ភក្ដី អនុប្រធាន នៃនាយដ្ឋានអភិរក្ស និងបុរាណវិទ្យា រួមជាមួយមន្ត្រីបច្ចេកទេស និងពលករជំនាញ ។ គម្រោងអភិរក្ស និងជួសជុលប្រាសាទប្រាំ (ដំណាក់កាលទី២)នេះ មានរយៈពេល៤ខែ ហើយគ្រោងនឹងសម្រេចបាននូវការងារដូចខាងក្រោម៖

ព្រះលានជល់ដំរី ជាទីតាំងពេញនិយមថតរូបមុនអាពាហ៍ពិពាហ៍ របស់ពលរដ្ឋខ្មែរ
អានបន្ថែម: ព្រះលានជល់ដំរី ជាទីតាំងពេញនិយមថតរូបមុនអាពាហ៍ពិពាហ៍ របស់ពលរដ្ឋខ្មែរព្រះលានជល់ដំរី ស្ថិតក្នុងក្រុងអង្គរធំ មានសោភ័ណភាពស្រស់ស្អាត និងពណ៌បៃតងគ្រប់រដូវកាល បច្ចុប្បន្នទីតាំងនេះ បានក្លាយជាទីពេញនិយមក្នុងការជ្រើសរើសរមណីយដ្ឋានអង្គរដើម្បីថតរូបអនុស្សាវរីយ៍ និងការថតរូបមុនរៀបអាពាហ៍ពិពាហ៍ (Pre-Wedding) សម្រាប់ពលរដ្ឋខ្មែរមកពីបណ្តាខេត្តក្រុងនានានៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួប លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី
អានបន្ថែម: ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ទទួលជួប លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ីនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានទទួលជួប លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ព្រមទាំងគណៈប្រតិភូយុវជនកម្ពុជាចំនួន ១២រូប ដើម្បីសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ។

ក្រុមប្រឹក្សាភិបាល ស.ភ.វ.ស បើកកិច្ចប្រជុំអាណត្តិទី២ លើកទី៦ ដើម្បីពិនិត្យលទ្ធផលការងារ និងទិសដៅអភិវឌ្ឍន៍សាកលវិទ្យាល័យ
អានបន្ថែម: ក្រុមប្រឹក្សាភិបាល ស.ភ.វ.ស បើកកិច្ចប្រជុំអាណត្តិទី២ លើកទី៦ ដើម្បីពិនិត្យលទ្ធផលការងារ និងទិសដៅអភិវឌ្ឍន៍សាកលវិទ្យាល័យនាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អាណត្តិទី២ លើកទី៦ ក្រោមអធិបតីភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ស.ភ.វ.ស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ពុត សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការ ស.ភ.វ.ស លោក ឡុង ចាន់តុលា សមាជិកតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងបុគ្គលិក និងលោក លោកស្រី ជាប្រធានអង្គភាពពាក់ព័ន្ធ សរុបចំនួន១៦នាក់។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






