
ព៌ត័មាន និងព្រឹត្តិការណ៍

ឯកឧត្តម ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញសួរសុខទុក្ខ ឯកឧត្ដម ជុច ភឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
អានបន្ថែម: ឯកឧត្តម ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញសួរសុខទុក្ខ ឯកឧត្ដម ជុច ភឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅល្ងាចថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំម្សាញ់ អដ្ឋស័ក ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ វីរៈ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយឯកឧត្ដម ទិត្យ ថាវរិទ្ធ អនុប្រធានក្រុមការងារ ស.ស.យ.ក. វិស័យវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម សុះ ស៊ុបអុី អនុប្រធានក្រុមការងារ ស.ស.យ.ក. វិស័យវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្ដម ជុច ភឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅគេហដ្ឋានសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី « យើងរួមគ្នាបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច និងជំរុញការប្រើប្រាស់ App NoDrug»
អានបន្ថែម: លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី « យើងរួមគ្នាបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច និងជំរុញការប្រើប្រាស់ App NoDrug»នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាក្រោមប្រធានបទ« យើងរួមគ្នាបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច និងជំរុញការប្រើប្រាស់ App NoDrug» នៅសាលាជាតិវិចិត្រសិល្បៈ។

ពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍អំពីរូបថតព័ត៌មានអំពីវត្ថុសិល្បៈខ្មែរ ដែលត្រូវគេនាំចេញដោយខុសច្បាប់ និងទាមទារត្រឡប់មកកម្ពុជាវិញ នៅខេត្តកំពង់ឆ្នាំង
អានបន្ថែម: ពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍អំពីរូបថតព័ត៌មានអំពីវត្ថុសិល្បៈខ្មែរ ដែលត្រូវគេនាំចេញដោយខុសច្បាប់ និងទាមទារត្រឡប់មកកម្ពុជាវិញ នៅខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានបុរាណវត្ថុ សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសម្ពោធការតាំងពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍អំពីរូបថតព័ត៌មានអំពីវត្ថុសិល្បៈខ្មែរ ដែលត្រូវគេនាំចេញដោយខុសច្បាប់ និងទាមទារត្រឡប់មកកម្ពុជាវិញ នៅលើបរិវេណសួនច្បារ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក្រោមអធិបតីភាព លោក វឿន វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង និងឯកឧត្តម ពៅ ប៊ុនថន សមាជិកក្រុមប្រឹក្សាខេត្ត។ ពិធីសម្ពោធនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈទូទាំង ២៥ រាជធានី-ខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ឆ្នាំង យុវជន ស.ស.យ.ក. វិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងធនាគារមីក្រូហិរញ្ញវត្ថុក្នុងខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមកាយឫទ្ធិកម្ពុជាខេត្ត ក្រុមកាកបាទក្រហមខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជា ៣០០នាក់។

Opening Ceremony of the Seminar on “Using Artificial Intelligence (AI) Applications to Enhance Work Efficiency”
អានបន្ថែម: Opening Ceremony of the Seminar on “Using Artificial Intelligence (AI) Applications to Enhance Work Efficiency”On the morning of Thursday, July 30, 2026, the Ministry of Culture and Fine Arts, in collaboration with the Cambodia Academy of Digital Technology of the Ministry of Post and Telecommunications, organized a two-day workshop on “Using Artificial Intelligence (AI) Applications to Enhance Work Efficiency” at the Ministry of Culture and Fine Arts headquarters.

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






