
ព៌ត័មាន និងព្រឹត្តិការណ៍

ពិធីសំណេះសំណាល សាកសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាជីកដី ក្នុងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង
អានបន្ថែម: ពិធីសំណេះសំណាល សាកសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាជីកដី ក្នុងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងនាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាជីកដីក្នុងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកម្មវិធី «សប្តាហ៍មរតកមនុស្សរស់»
អានបន្ថែម: លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកម្មវិធី «សប្តាហ៍មរតកមនុស្សរស់»នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមកម្មវិធី «សប្តាហ៍មរតកមនុស្សរស់» ព្រមទាំងទទួលថវិកាឧបត្ថម្ភពីក្រុមហ៊ុនកូនខ្មែរជីបម៉ុងដែលបានឧបត្ថម្តដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំនួន៥០,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ(រយៈពេល៥ឆ្នាំ) ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅ”ភូមិខ្មែរអ្នកធ្វើ” នៅទីតាំងផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល។

សេចក្តីប្រកាសព័ត៌មានស្តីពីអនុវត្តគម្រោងពង្រឹងវិស័យសេដ្ឋកិច្ចវប្បធម៌និងវិចិត្រសិល្បៈក្រោមការគាំទ្រពីមូលនិធិអន្តរជាតិសម្រាប់ភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៌របស់អង្គការយណេស្កូ
អានបន្ថែម: សេចក្តីប្រកាសព័ត៌មានស្តីពីអនុវត្តគម្រោងពង្រឹងវិស័យសេដ្ឋកិច្ចវប្បធម៌និងវិចិត្រសិល្បៈក្រោមការគាំទ្រពីមូលនិធិអន្តរជាតិសម្រាប់ភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៌របស់អង្គការយណេស្កូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការគាំទ្រពីមូលនិធិអន្តរជាតិសម្រាប់ភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៌(IFCD) របស់អង្គការយូណេស្កូ (UNESCO) ចាប់ផ្តើមអនុវត្តគម្រោង «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចច្នៃប្រតិដ្ឋកម្ពុជា៖ ការរៀបចំគោលនយោបាយជាតិ និងការបង្កើតមជ្ឈមណ្ឌលគាំទ្រសាកល្បង»។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃចំនួន ៧វត្ត មកពីឃុំចំនួន២ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃចំនួន ៧វត្ត មកពីឃុំចំនួន២ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀងនាថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ព្រមទាំងក្រុមការងារ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃចំនួន ៧វត្ត មកពីឃុំចំនួន២ រួមមានឃុំអណ្ដូងត្របែកចំនួន ៥វត្ត និងឃុំក្រសាំងចំនួន ២វត្ត។

លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការទទួលជួបគណៈប្រតិភូកម្មវិធី Future Leader ASEAN (FLBA)នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត
អានបន្ថែម: លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការទទួលជួបគណៈប្រតិភូកម្មវិធី Future Leader ASEAN (FLBA)នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបគណៈប្រតិភូកម្មវិធី Future Leader ASEAN (FLBA) នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតដែលដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជាដើម្បីសម្តែងការគួរសម និងសិក្សាស្វែងយល់បន្ថែមពីគោលនយោបាយវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។







