កាលពីព្រឹកថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិច្ចប្រជុំស្តីពីការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយប្រពៃណីវប្បធម៌ខ្មែរ ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការតំណាងលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីមន្រ្តីជំនាញនៃក្រសួងទាំងបួនផងដែរ។ កិច្ចប្រជុំនេះបានផ្តោតសំខាន់លើការងារសិក្សាស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធនឹងប្រពៃណីវប្បធម៌ខ្មែរ ព្រមទាំងផ្តោតលើយន្តការនៃការអភិរក្ស និងផ្សព្វផ្សាយទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។









