
ព៌ត័មាន និងព្រឹត្តិការណ៍

អាជ្ញាធរជាតិអប្សរារៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លើកទី៦
អានបន្ថែម: អាជ្ញាធរជាតិអប្សរារៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លើកទី៦នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លេីកទី៦ ដេីម្បីពិនិត្យនិងតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានអង្គរ៕

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសម្តែងទស្សនីយភាព “The Film Delivery Man” នៅសាលសន្និសីទចតុម្មុខ
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសម្តែងទស្សនីយភាព “The Film Delivery Man” នៅសាលសន្និសីទចតុម្មុខនាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសម្តែងទស្សនីយភាព“The Film Delivery Man” នៅសាលសន្និសីទចតុម្មុខ ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានលើកឡើងថា កម្មវិធីនារាត្រីនេះ មិនត្រឹមតែជាការសម្ដែងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាមួយសម្រាប់អបអរសាទរមិត្តភាព ភាពច្នៃប្រឌិត និងភាពជាដៃគូដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ វាក៏បានឆ្លុះបញ្ចាំងអំពីតួនាទីដ៏សំខាន់របស់វប្បធម៌ និងសិល្បៈ ក្នុងការផ្សារភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ស្របពេលដែលឆ្នាំ២០២៧ខាងមុខនេះជាខួបលើកទី៣០ នៃការតភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ក្រុមការងារសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងសម្អាតបំណែកបដិមាដែលមានប្រភពមកពីប្រាសាទអង្គរវត្ត
អានបន្ថែម: ក្រុមការងារសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងសម្អាតបំណែកបដិមាដែលមានប្រភពមកពីប្រាសាទអង្គរវត្តក្រុមការងារនៃសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងសម្អាតបំណែកបដិមា ដែលកន្លងមកអាជ្ញាធរជាតិអប្សរា បានប្រទះឃើញនៅបរិវេណប្រាសាទអង្គរវត្ត។ នេះជាការងារដ៏សំខាន់មួយ មុននឹងយកបំណែកបដិមាទាំងនោះទៅរក្សាទុក និងឈានដល់ការជួសជុលនាពេលខាងមុខ។

ភាពអស្ចារ្យនៃ «ស្លែ» ដុះនៅលើថ្មប្រាសាទបុរាណ ធ្វើឱ្យរូបចម្លាក់ថ្មហាក់ដូចមានជីវិត
អានបន្ថែម: ភាពអស្ចារ្យនៃ «ស្លែ» ដុះនៅលើថ្មប្រាសាទបុរាណ ធ្វើឱ្យរូបចម្លាក់ថ្មហាក់ដូចមានជីវិតក្នុងរដូវវស្សាដែលមាន «ស្លែ» ដុះនៅលើថ្មនៃប្រាសាទបុរាណនានា បង្កើតឱ្យឃើញពណ៌បៃតង ហាក់បីដូចជាត្បូងមក៌ត បានធ្វើឱ្យសម្រស់របស់ប្រាសាទស្អាតប្លែកម្យ៉ាង ក្នុងការទាក់ទាញអារម្មណ៍និងភ្នែកអ្នកទេសចរ ដ៏គួរឱ្យចាប់ចិត្តមួយផ្នែក។

សារលិខិតរំលែកទុក្ខរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ញើជូនចំពោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកា អ៊ាង សុផាត ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។
អានបន្ថែម: សារលិខិតរំលែកទុក្ខរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ញើជូនចំពោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកា អ៊ាង សុផាត ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។
សេចក្តីប្រកាសព័ត៌មានស្តីពីព្រឹត្តិការណ៍កីឡា “រត់ដើម្បីបេតិកភណ្ឌ” ដើម្បីអបអរសាទរខួប៣ឆ្នាំនៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦ រៀបចំដោយអាជ្ញាធរជាតិព្រះវិហារ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ
អានបន្ថែម: សេចក្តីប្រកាសព័ត៌មានស្តីពីព្រឹត្តិការណ៍កីឡា “រត់ដើម្បីបេតិកភណ្ឌ” ដើម្បីអបអរសាទរខួប៣ឆ្នាំនៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦ រៀបចំដោយអាជ្ញាធរជាតិព្រះវិហារ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






