
ព៌ត័មាន និងព្រឹត្តិការណ៍

លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញបើកសិក្ខាសាលាស្តីពី «ការរៀបចំរបាយការណ៍ និងការលើកស្ទួយបេតិកភណ្ឌវប្បធម៌អរូបីក្រោមអនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ២០០៣»
អានបន្ថែម: លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញបើកសិក្ខាសាលាស្តីពី «ការរៀបចំរបាយការណ៍ និងការលើកស្ទួយបេតិកភណ្ឌវប្បធម៌អរូបីក្រោមអនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ២០០៣»នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការរៀបចំរបាយការណ៍ និងការលើកស្ទួយបេតិកភណ្ឌវប្បធម៌អរូបីក្រោមអនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ២០០៣» នៅទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត អ្នកជំនាញ អ្នកស្រាវជ្រាវ តំណាងសហគមន៍ម្ចាស់បេតិកភណ្ឌវប្បធម៌អរូបី មជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ព្រមទាំងតំណាងអង្គការដៃគូអភិវឌ្ឍន៍ និងតំណាងយូណេស្កូភ្នំពេញ។

អាជ្ញាធរជាតិព្រះវិហារសហការសម្របសម្រួលកម្មវិធីអប់រំផ្សព្វផ្សាយអំពីការអភិរក្ស និងការការពារជីវៈចម្រុះក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន
អានបន្ថែម: អាជ្ញាធរជាតិព្រះវិហារសហការសម្របសម្រួលកម្មវិធីអប់រំផ្សព្វផ្សាយអំពីការអភិរក្ស និងការការពារជីវៈចម្រុះក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុនសែននាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ និងវេទិការសម្ព័ន្ធសង្គមស៊ីវិល រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយជាសាធារណៈអំពី «ការអភិរក្ស និងការការពារជីវៈចម្រុះ» ដល់អ្នកចូលរួមសរុប៣២៩នាក់ក្នុងនោះមាន សមាជិកសហគមន៍ទេសចរណ៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមគម្រោង “ស្តារវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិកូវីដ-១៩” ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលជប៉ុន តាមរយៈធនាគាអភិវឌ្ឍន៍អាស៊ី។

សិក្ខាសាលាស្តីពី «យុត្តិធម៌អន្តរកាល៖ កេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងបូជនីយដ្ឋានចងចាំនៃកម្ពុជា» សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា
អានបន្ថែម: សិក្ខាសាលាស្តីពី «យុត្តិធម៌អន្តរកាល៖ កេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងបូជនីយដ្ឋានចងចាំនៃកម្ពុជា» សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីភាព ជាមួយឯកឧត្តម ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. ចូលរួមកម្មវិធីបិទសិក្ខាសាលាស្ដីពី “យុត្តិធម៌អន្តរកាល៖ កេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងបូជនីយដ្ឋានចងចាំនៃកម្ពុជា” សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាចំនួន ៤៥រូប នៅសារមន្ទីរទួលស្លែង។

មហោស្រពភាពយន្តកម្ពុជាអាស៊ី(CAFF) ប្ដូរឈ្មោះជាផ្លូវការ មកជា «មហោស្រពភាពយន្តអន្តរជាតិភ្នំពេញ (PPIFF)»
អានបន្ថែម: មហោស្រពភាពយន្តកម្ពុជាអាស៊ី(CAFF) ប្ដូរឈ្មោះជាផ្លូវការ មកជា «មហោស្រពភាពយន្តអន្តរជាតិភ្នំពេញ (PPIFF)»នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Steigenberger អគារ Morgan កោះពេជ្រ រាជធានីភ្នំពេញ បានរៀបចំ សន្និសីទសារព័ត៌មាន ស្តីពីការប្ដូរឈ្មោះមហោស្រពភាពយន្តកម្ពុជាអាស៊ី (CAFF) មកជា «មហោស្រពភាពយន្តអន្តរជាតិភ្នំពេញ (Phnom Penh International Film Festival – PPIFF)» ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មការរៀបចំមហោស្រព សិល្បករ ផលិតករ អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងពិធីចែកពានរង្វាន់មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងពិធីចែកពានរង្វាន់មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីកំរាលព្រំក្រហម និងចែកពានរង្វាន់មហោស្រពភាពយន្តកម្ពុជាអាសុីលើកទី៤ នៅសាលសន្និសីទចតុម្មុខ។ ក្នុងឱកាសមានវត្ងមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ផលិតករ អ្នកជំនាញ ក្នុងវិស័យភាពយន្ត សិល្បៈករសិល្បការិនី ជាតារាសម្តែងជាតិអន្តរជាតិ ប្រមាណ៦០០នាក់

ពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
អានបន្ថែម: ពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងមហាផ្ទៃ បានរៀបចំពិធីផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្រោមអធិបតីឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តម អ៊ូច ភាច រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងលោក លោកស្រី ជាមន្ត្រីរាជការថ្នាក់កណ្តាល និងថ្នាក់មន្ទីររាជធានី ខេត្ត សរុបចំនួន ១៨០នាក់។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






