
ព៌ត័មាន និងព្រឹត្តិការណ៍

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបលោកស្រី HER Insun អនុប្រធានបេសកកម្មនៃស្ថានទូត សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបលោកស្រី HER Insun អនុប្រធានបេសកកម្មនៃស្ថានទូត សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជានាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកស្រី HER Insun អនុប្រធានបេសកកម្មនៃស្ថានទូត សាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន។
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន។នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម ដាក់កម្រងផ្ការំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលត្រូវជាស្វាមី លោកជំទាវ មហាឧបាសិកា សុខ កែវ សិរីធម្មសុខាភិរ័តន៍ ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០:២៩នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។

កម្មវិធីផ្សព្វផ្សាយលទ្ធផលកំណាយស្រាវជ្រាវទួលភ្នំតូច ស្រុកអង្គរបុរី ខេត្តតាកែវ
អានបន្ថែម: កម្មវិធីផ្សព្វផ្សាយលទ្ធផលកំណាយស្រាវជ្រាវទួលភ្នំតូច ស្រុកអង្គរបុរី ខេត្តតាកែវនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំកម្មវិធីផ្សព្វផ្សាយនូវលទ្ធផលនៃកំណាយស្រាវជ្រាវទួលភ្នំតូច។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំស្រាវជ្រាវ និងចងក្រងឯកសារបុរាណស្ថានអង្គរបុរី និងភ្នំដា ព្រមទាំង ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលស្រុកអង្គរបុរី អាជ្ញាធរពាក់ព័ន្ធ សិស្សានុសិស្ស និងសមាជិក ស.ស.យ.ក ស្រុកអង្គរបុរី សរុបអ្នកចូលរួមចំនួន ៦៨នាក់។

ទស្សនកិច្ចសិក្សារបស់លោកសាស្ត្រាចារ្យ និងនិស្សិតអញ្ជើញពីមហាវិទ្យាល័យប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
អានបន្ថែម: ទស្សនកិច្ចសិក្សារបស់លោកសាស្ត្រាចារ្យ និងនិស្សិតអញ្ជើញពីមហាវិទ្យាល័យប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។នៅថ្ងៃអាទិត្យ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យបណ្ឌិត វង្ស សុធារ៉ា បានដឹកនាំលោកសាស្ត្រាចារ្យចំនួន១០០នាក់ និងនិស្សិតនៃមហាវិទ្យាល័យប្រវត្តិវិទ្យាចំនួន១០០នាក់មកទស្សកិច្ចសិក្សាស្វែងយល់ពីតម្លៃប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មល្អឯកនៃរមណីយដ្ឋានប្រាសាទកោះកេរ ដែលទទួលស្វាគមន៍យ៉ាងស្និទស្នាលពីលោក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ។

ក្រសួងវប្បធម៌និងវិចិត្រសិល្ប:សហការជាមួយសមាគមសិល្ប:ខ្មែរទេពមនោរម្យនៅប្រទេសបារាំង ចូលរួមសម្តែងរបាំ និងទស្សនីយភាពខ្មែរ ក្នុងកម្មវិធីមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម (Festival du Film Francophone d’Angoulême ២០២៦ )
អានបន្ថែម: ក្រសួងវប្បធម៌និងវិចិត្រសិល្ប:សហការជាមួយសមាគមសិល្ប:ខ្មែរទេពមនោរម្យនៅប្រទេសបារាំង ចូលរួមសម្តែងរបាំ និងទស្សនីយភាពខ្មែរ ក្នុងកម្មវិធីមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម (Festival du Film Francophone d’Angoulême ២០២៦ )កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្ប:សហការជាមួយសមាគមសិល្ប:ខ្មែរទេពមនោរម្យនៅប្រទេសបារាំង បាននាំយករបាំអប្សរា ចូលរួមសម្តែងក្នុងកម្មវិធីមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម (Festival du Film Francophone d’Angoulême ២០២៦ )។ ជាមួយនេះ ដើម្បីជាការរំលឹកដល់ស្នាព្រះហស្ត និងគុណូបការ:ដ៏ធំធេងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមនាមជាស្ថាបនិកមួយព្រះអង្គនៃអង្កការហ្រ្វង់កូហ្វូនី ក្រុមសិល្ប:ក៏បានសម្តែងទស្សនីយភាព ព្រៃប្រសិទ្ធ ដែលស្នាដៃព្រះរាជនិពន្ធរបស់ព្រះមរបរដ្ឋកោដ្ឋ សម្តែងក្នុងពិធីនោះផងដែរ។

នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលស្វាគមន៍ លោកជំទាវ Cate Dillon ឧបការីរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការអប់រំ និងវប្បធម៌ នៃសហរដ្ឋអាមេរិក ក្នុងឱកាសអញ្ជើញទស្សនាសារមន្ទីរជាតិកម្ពុជា ដោយមានការអមដំណើរពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
អានបន្ថែម: នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលស្វាគមន៍ លោកជំទាវ Cate Dillon ឧបការីរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការអប់រំ និងវប្បធម៌ នៃសហរដ្ឋអាមេរិក ក្នុងឱកាសអញ្ជើញទស្សនាសារមន្ទីរជាតិកម្ពុជា ដោយមានការអមដំណើរពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានជម្រាបជូនអំពីសារសំខាន់នៃសមុច្ច័យ និងតួនាទីរបស់សារមន្ទីរជាតិកម្ពុជាក្នុងការផ្សព្វផ្សាយពីវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរ។ លោកជំទាវរដ្ឋមន្ត្រីក៏បានបង្ហាញវត្ថុសិល្បៈសំខាន់ៗមួយចំនួន ដែលកំពុងដាក់តាំងបង្ហាញក្នុងវិចិត្រសាលក្នុងចំណោមវត្ថុជាង៩០០បានប្រគល់ត្រឡប់មកកម្ពុជាវិញពីសហរដ្ឋអាមេរិក ។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






