នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាស្ដីពីមូលដ្ឋានគ្រឹះអធិការកិច្ច នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បូ វុទ្ធី អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង មានការចូលរួមពីគ្រូឧទ្ទេសអញ្ជើញមកពីក្រសួងអធិការកិច្ច ក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ សំខាន់ៗពាក់ព័ន្ធនឹងវិស័យអធិការកិច្ចជូនដល់ថ្នាក់ដឹកនាំអង្គភាព ថ្នាក់ដឹកនាំមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត និងមន្ដ្រីរាជការ។







