
ព៌ត័មាន និងព្រឹត្តិការណ៍

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបលោក NAGASE Kensuke ភារធារីស្តីទី និងជាប្រធានបេសកកម្មបណ្តោះអាសន្ននៃស្ថានទូតជប៉ុនប្រចាំកម្ពុជា
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបលោក NAGASE Kensuke ភារធារីស្តីទី និងជាប្រធានបេសកកម្មបណ្តោះអាសន្ននៃស្ថានទូតជប៉ុនប្រចាំកម្ពុជានាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោក NAGASE Kensuke ភារធារីស្តីទី និងជាប្រធានបេសកកម្មបណ្តោះអាសន្ននៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីជម្រាបលាបន្ទាប់ពីលោកត្រូវបានបញ្ចប់អាណត្តិនៅកម្ពុជា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីរៀមច្បង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា
អានបន្ថែម: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីរៀមច្បង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណានៅព្រឹកថ្ងៃសុក្រ ១ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីរៀមច្បង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលពិធីនេះ បានប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមរំឭក និងជម្រាបជូនបន្ថែមដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់ អំពីភាពចាំបាច់ក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គមយើង។
អានបន្ថែម: ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមរំឭក និងជម្រាបជូនបន្ថែមដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់ អំពីភាពចាំបាច់ក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គមយើង។ទោះជាសកម្មភាពមួយភាគធំតាមបណ្តាញសង្គម បានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយគោលដៅផ្តល់ព័ត៌មាន ផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹង និងបានចូលរួមយ៉ាងសកម្មដល់កិច្ចការពារតម្លៃមរតកដូនតាខ្មែរទាំងរូបី និងអរូបី ប៉ុន្តែយើងនៅតែសង្កេតឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួននៅតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរមកលើតម្លៃវប្បធម៌សង្គម និងតម្លៃស្ត្រីខ្មែរ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីបើកសម័យប្រឡងស្នាដៃសិល្បៈ ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលាមធ្យមវិចិត្រសិល្បៈ។
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីបើកសម័យប្រឡងស្នាដៃសិល្បៈ ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលាមធ្យមវិចិត្រសិល្បៈ។នារសៀលថ្ងៃព្រហ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលាមធ្យមវិចិត្រសិល្បៈ បានបើកសម័យប្រឡងស្នាដៃសិល្បៈក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចត្រសិល្បៈ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោក លោកស្រីនាយកសាលាមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌសែន សុខ លោកអ្នកអាណាព្យាបាលសិស្ស សិស្សានុសិស្សសហគមន៍ព្រែកតាទែន គណៈគ្រប់គ្រង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាមធ្យមវិចិត្រសិល្បៈប្រមាណជាង៤០០នាក់។

ពិធីប្រឡងបញ្ចប់បរិញ្ញាបត្រស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ជំនាន់ទី៣៣
អានបន្ថែម: ពិធីប្រឡងបញ្ចប់បរិញ្ញាបត្រស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ជំនាន់ទី៣៣នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ របស់និស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ជំនាន់ទី៣៣ នៅទីតាំងថ្មី (ព្រែកលៀប)។

លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី « សម្លៀកបំពាក់ប្រពៃណីខ្មែរនៅក្នុងពិធីបុណ្យជាតិ ពិធីមង្គលការ សុជីវធម៌ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម» នាថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៦ ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
អានបន្ថែម: លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី « សម្លៀកបំពាក់ប្រពៃណីខ្មែរនៅក្នុងពិធីបុណ្យជាតិ ពិធីមង្គលការ សុជីវធម៌ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម» នាថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៦ ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ ប្រធានក្រុមការងារយេនឌ័រប្រចាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “សម្លៀកបំពាក់ប្រពៃណីខ្មែរ នៅក្នុងពិធីបុណ្យជាតិ ពិធីមង្គលការ សុជីវធម៌ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម” ដែលរៀបចំដោយក្រុមការងារយេនឌ័រ លោកជំទាវបានសង្កត់ធ្ងន់ថា ការស្លៀកពាក់ ការប្រើប្រាស់ពាក្យសម្តី កាយវិការបានសមរម្យនិងត្រូវតាមកាលវេលា គឺជាការឆ្លុះបញ្ជាំងអំពីអត្តសញ្ញាណជាតិមួយដែលមានអារ្យធម៌ខ្ពង់ខ្ពស់។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






