
ព៌ត័មាន និងព្រឹត្តិការណ៍

អាជ្ញាធរជាតិអប្សរារៀបចំពិធីប្រកាសតែងតាំងថ្នាក់ប្រធានការិយាល័យ និងអនុប្រធានការិយាល័យចំនួន៦៥រូប
អានបន្ថែម: អាជ្ញាធរជាតិអប្សរារៀបចំពិធីប្រកាសតែងតាំងថ្នាក់ប្រធានការិយាល័យ និងអនុប្រធានការិយាល័យចំនួន៦៥រូបកាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមជាអធិបតីខ្ពស់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងថ្នាក់ប្រធានការិយាល័យ និងអនុប្រធានការិយាល័យនៃអាជ្ញាធរជាតិអប្សរា នៅសាលសន្និសីទអង្គរ សរុបចំនួន៦៥រូប ក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃអាជ្ញាធរជាតិអប្សរា។

ឯកឧត្តម ហ៊ឺ វីរៈ អញ្ជើញសួរសុខទុក្ខ លោក អ៉ឹម ចាន់ណា អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី
អានបន្ថែម: ឯកឧត្តម ហ៊ឺ វីរៈ អញ្ជើញសួរសុខទុក្ខ លោក អ៉ឹម ចាន់ណា អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរីនៅរសៀលថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ វីរៈ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម ហ៊ឺ តារា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខ លោក អ៉ឹម ចាន់ណា អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នៅគេហដ្ឋាន ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យការងារមួយចំនួននៅក្នុងតំបន់អង្គរ
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យការងារមួយចំនួននៅក្នុងតំបន់អង្គរនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យការងារមួយចំនួននៅក្នុងតំបន់អង្គររួមមាន៖ ការរៀបចំផ្លូវនៅលើខ្នងទំនប់បារាយណ៍ខាងលិច ការជួសជុលទំនប់និងប្រាសាទមេបុណ្យខាងលិចសម្រាប់ត្រៀមទទួលព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie)

ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ (CoMAPA) រៀបចំផ្សព្វផ្សាយផែនការមេសម្រាប់វត្ដអារាមក្នុងឧទ្យានអង្គរ លើកទី១
អានបន្ថែម: ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ (CoMAPA) រៀបចំផ្សព្វផ្សាយផែនការមេសម្រាប់វត្ដអារាមក្នុងឧទ្យានអង្គរ លើកទី១ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅវត្តអង្គរខាងជើង ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ (CoMAPA) ដែលមានព្រះមេគណខេត្តសៀមរាប ជាព្រះប្រធាន ក្រោមការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីផ្សព្វផ្សាយការរៀបចំផែនការមេ សម្រាប់វត្តអារាមក្នុងតំបន់ឧទ្យានអង្គរ លើកទី១ ឆ្នាំ២០២៦។

ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា
អានបន្ថែម: ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញានារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោកស្រី កែវ ឡាំងចេង ប្រធានសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញា និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ។


ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






