ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី ស្បៃខ្មែរ និងការប្រើក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី ស្បៃខ្មែរ និងការប្រើក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ

នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិសស្តីពី ស្បៃខ្មែ និងការប្រើក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ។ ចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ សិល្បៈសិល្បការិនី បងប្អូនជាអ្នកប្រកបរបរជាអ្នកសំអាងការ អ្នកច្នៃមូដសំលៀកបំពាក់ និងអ្នកពាក់ព័ន្ធ ប្រមាណជាង៣០០នាក់ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីបានលើកឡើងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះគឺដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានស្គាល់កាន់តែច្បាស់អំពីស្បៃខ្មែរ ដែលជាផ្នែកមួយនៃសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ផ្សារភ្ជាប់ជាមួយនឹងជីវិតរស់នៅក្នុងទំនៀមទម្លាប់ ប្រពៃណី ជំនឿ ជាពិសេសក្នុងពិធីមង្គលការ និងពិធីបុណ្យប្រពៃណីផ្សេងៗ។ ការប្រើប្រាស់ស្បៃមិនមែនគ្រាន់តែជាការតុបតែងលម្អសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យជានិមិត្តរូប បង្ហាញពីភាពថ្លៃថ្នូរ និងអត្តសញ្ញាណរបស់ស្ត្រីខ្មែរ ព្រមទាំងបង្ហាញពីភាពសម្បូរបែបនៃសិល្បៈ ប្រពៃណីនិង បេតិកភណ្ឌវប្បធម៌ជាតិ។