
ព៌ត័មាន និងព្រឹត្តិការណ៍

ឯកឧត្តម ហ៊ឺ វីរៈ និង ឯកឧត្តម ហ៊ឺ តារា អញ្ជើញសួរសុខទុក្ខ លោក អ៊ុន ហៃ អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង
អានបន្ថែម: ឯកឧត្តម ហ៊ឺ វីរៈ និង ឯកឧត្តម ហ៊ឺ តារា អញ្ជើញសួរសុខទុក្ខ លោក អ៊ុន ហៃ អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែងនៅព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ វីរៈ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម ហ៊ឺ តារា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខ លោក អ៊ុន ហៃ អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង នៅគេហដ្ឋាន ស្ថិតនៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

កិច្ចការស្រាវជ្រាវ និងអភិរក្សកុលាលភាជន៍
អានបន្ថែម: កិច្ចការស្រាវជ្រាវ និងអភិរក្សកុលាលភាជន៍កុលាលភាជន៍ គឺជាភស្តុតាងបង្ហាញពីការរីកចម្រើនផ្នែកឧស្សាហកម្មផលិតកុលាលភាជន៍នៅសម័យអង្គរ។ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃធ្វើពីដីដុតដែលទទួលបានពីការកំណាយសិក្សាស្រាវជ្រាវ ជួសជុលប្រាសាទ និងបុរាណដ្ឋានមួយចំនួន ជាភស្តុតាងប្រវត្តិសាស្ត្រ មានដូចជា ចាន ឆ្នាំង ផើង ក្អម ខួច កោដ្ឋ កែវ ជើងក្រាន ក្បឿង និងគ្រឿងលម្អក្បូរក្បាច់រចនាផ្សេងៗទៀតប្រកបដោយការច្នៃប្រឌិតរបស់បុព្វបុរសខ្មែរ បានចាក់គ្រឹះនិងបន្សល់ទុកដល់អ្នកជំនាន់ក្រោយ។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបលោកស្រី Aleksandra Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបលោកស្រី Aleksandra Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកស្រី Aleksandra Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

អាជ្ញាធរជាតិអប្សរា ធ្វើកំណាយបុរាណវិទ្យា សិក្សាពីរចនាសម្ព័ន្ធផ្លូវចូលឆ្លងកសិន្ធុខាងលិច នៃប្រាសាទបាគង មុនឈានដល់ការជួសជុលពង្រឹងឡើងវិញ
អានបន្ថែម: អាជ្ញាធរជាតិអប្សរា ធ្វើកំណាយបុរាណវិទ្យា សិក្សាពីរចនាសម្ព័ន្ធផ្លូវចូលឆ្លងកសិន្ធុខាងលិច នៃប្រាសាទបាគង មុនឈានដល់ការជួសជុលពង្រឹងឡើងវិញក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅតាមបណ្តោយផ្លូវចូលឆ្លងកសិន្ធុខាងលិច នៃប្រាសាទបាគង ដើម្បីប្រមូលទិន្នន័យបច្ចេកទេស និងសិក្សាពីស្ថានភាពខូចខាត នៃរចនាសម្ព័ន្ធទាំងមូល មុននឹងឈានទៅអនុវត្តគម្រោងជួសជុល និងពង្រឹងសោភ័ណភាពស្ពានហាលនេះឡើងវិញ។

សារលិខិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រហមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ គម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ នាថ្ងៃ៥ សីហា ១៩៥២ – ៥ សីហា ២០២៦)។
អានបន្ថែម: សារលិខិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រហមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ គម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ នាថ្ងៃ៥ សីហា ១៩៥២ – ៥ សីហា ២០២៦)។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។







