ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ឯកឧត្តម កែវ កាន់វីរៈ អនុរដ្ឋលេខាធិការ ចូលរួមវេទិកាអន្តរជាតិ ស្តីពីតម្លៃរួមនៃវប្បធម៌ លើកទី ១២ នៅទីក្រុងSaint Petersburg នៃសហព័ន្ធរុស៊ី្ស ។

ឯកឧត្តម កែវ កាន់វីរៈ អនុរដ្ឋលេខាធិការ ចូលរួមវេទិកាអន្តរជាតិ ស្តីពីតម្លៃរួមនៃវប្បធម៌ លើកទី ១២ នៅទីក្រុងSaint Petersburg នៃសហព័ន្ធរុស៊ី្ស ។

កាលពីថ្ងៃទី ២៤-២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ កាន់វីរៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូចូលរួមវេទិកាអន្តរជាតិ ស្តីពីតម្លៃរួមនៃវប្បធម៌ លើកទី ១២ នៅទីក្រុងSaint Petersburg នៃសហព័ន្ធរុស៊ី្ស(XII St. Petersburg International United Cultures Forum) ។

អង្គវេទិកាបានប្រព្រឹត្តទៅក្រោមប្រធានបទ “ United Cultures – Common Values ” (វប្បធម៌រួម – តម្លៃរួម) ដែលមានតំណាងមកពី៧៣ប្រទេសចូលរួម ដោយផ្តោតការភាក្សាលើ:

  1. វប្បធម៌ជាស្ពានភ្ជាប់មនុស្ស ដោយបង្កើតជាទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ជាមធ្យោបាយសម្រាប់ការទំនាក់ទំនង និងកិច្ចសន្ទនាវប្បធម៌ ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងផ្នែកដទៃទៀត។
  2. ភាពចម្រុះវប្បធម៌ ការគោរពវប្បធម៌គ្នាទៅវិញទៅមក ការអភិវឌ្ឍអត្តសញ្ញាណ និងលក្ខណៈពិសេសរបស់ជាតិ និងជនជាតិនីមួយៗ។
  3. តម្លៃរួមរបស់មនុស្សជាតិ នាសម័យDigitalization ដោយគោរពតម្លៃនៃគ្រួសារ, ការចងចាំប្រវត្តិសាស្ត្រ, ការច្នៃប្រឌិត និងការងារដែលបង្កើតប្រយោជន៍ប្រកបដោយការគោរពគ្នាទៅវិញទៅមក តាមរយ:ការប្រើប្រាស់នូវបច្គេកវិទ្យាថ្មីៗ។
  4. យុវជន និងបច្គេកវិទ្យា ការចូលរួមរបស់យុវជនក្នុងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ តាមរយ:ការបង្កើតទម្រង់សិល្បៈថ្មីៗ និងប្រើបច្គេកវិទ្យាថ្មីៗ ដូចជា virtual museum exhibitions, online educational programmes, internships និង digital creative spaces ដែលជួយពង្រីកការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ។
  5. កិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិទ្វេភាគី និងពហុភាគី។
  6. ការអភិរក្សបេតិកភណ្ឌវប្បធម៌
    • ក្នុងវេទិកានេះ ក៏មានការផ្តោតលើ ការអភិរក្ស cultural heritage និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យវប្បធម៌។

នាឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើការសន្ទនាជាមួយប្រតិភូនៃបណ្តាប្រទេសនានា ជាមិត្តដែលបានអញ្ជើញចូលរួមក្នុងវេទិកានេះ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិទ្វេភាគី ពហុភាគី និងផ្សព្វផ្សាយទេសចរណ៍វប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា ។