នាល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើកមហោស្រពបេតិកភណ្ឌវប្បធម៌ចិន-កម្ពុជានៅ Factory Phnom Penh ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមប្រធានបទ “កេរដំណែលមាតុភូមិ-ការចែករំលែកភាពស្រស់ស្អាត”។ មហោស្រពនេះគឺជាវេទិកាសម្រាប់បង្ហាញសិល្បៈ ប្រពៃណី និងបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជានិងចិន ក៏ដូចជាសក្ខីភាពនៃចំណងមិត្តភាពដ៏យូរអង្វែង ដែលប្រៀបដូចជាស្ពានតភ្ជាប់ប្រវត្តិសាស្ត្រ អរិយធម៌ និងការយល់ដឹងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕







