
ព៌ត័មាន និងព្រឹត្តិការណ៍

សប្តាហ៍ផ្លាស់ប្ដូរភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន
អានបន្ថែម: សប្តាហ៍ផ្លាស់ប្ដូរភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀនចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម យូសួ អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមនិងសហការរៀបចំ សប្តាហ៍ផ្លាស់ប្ដូរភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៦ នៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន ដែលមានកិច្ចសហការរៀបចំដោយគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី រដ្ឋបាលទីក្រុងហ្វូចូវ និងខេត្តហ្វូចៀន ស្ថាប័នChina Film Achieve មហោស្រពអន្តរជាតិវិថីសូត្រ ព្រមទាំងមានការចូលរួមពីអ្នកជំនាញ និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យភាពយន្តពីប្រទេសទាំងពីរផងដែរ។ ក្នុងឱកាសនេះ គណៈប្រតិភូកម្ពុជាបានចូលរួមពិធីបើកជាផ្លូវការ ដែលមានការសម្តែងរបាំអប្សារា ការចាក់បញ្ចាំងភាពយន្តខ្មែរ និងការចុះហត្ថលេខារវាងផលិតកម្មនិងក្រុមហ៊ុនឯកជននៃប្រទេសទាំងពីរ។

សេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្វពិធីអបអរសាទរខួប១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦។
អានបន្ថែម: សេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្វពិធីអបអរសាទរខួប១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦។
ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ» នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
អានបន្ថែម: ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ» នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ» នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក សហការរៀបចំដោយក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ ក្រុមហ៊ុន KK Runing club និងអាជ្ញាធរជាតិសំបូរព្រៃគុក ដើម្បីអបអរសាទរខួប៩ឆ្នាំ នៃការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧-៨ កក្កដា ២០២៦។ សម្រាប់ការជិះកង់មានចម្ងាយ៤២គីឡូម៉ែត្រ និងរត់មានចម្ងាយ៩គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និង៤២គីឡូម៉ែត្រ ឯការជិះកង់មានចម្ងាយ៤២គីឡូម៉ែត្រ។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជេីញសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជេីញសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារនាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងប្រតិភូអមដំណេីរបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខអំពីការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅផ្ទះដែលសាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជាជូនដល់ប្រជាពលរដ្ឋបាត់បង់ផ្ទះសម្បែងដោយសារការបំផ្លិតបំផ្លាញពីសត្រូវឈ្លានពាន។

អបអរសាទរ ខួបលើកទី៧៥ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៦ )
អានបន្ថែម: អបអរសាទរ ខួបលើកទី៧៥ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៦ )ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយក្នុងនោះរួមមាន៖

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។







