ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញបើកសិក្ខាសាលាស្តីពី «ការរៀបចំរបាយការណ៍ និងការលើកស្ទួយបេតិកភណ្ឌវប្បធម៌អរូបីក្រោមអនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ២០០៣»

លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញបើកសិក្ខាសាលាស្តីពី «ការរៀបចំរបាយការណ៍ និងការលើកស្ទួយបេតិកភណ្ឌវប្បធម៌អរូបីក្រោមអនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ២០០៣»

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការរៀបចំរបាយការណ៍ និងការលើកស្ទួយបេតិកភណ្ឌវប្បធម៌អរូបីក្រោមអនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ២០០៣» នៅទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត អ្នកជំនាញ អ្នកស្រាវជ្រាវ តំណាងសហគមន៍ម្ចាស់បេតិកភណ្ឌវប្បធម៌អរូបី មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផាណា​ ព្រមទាំងតំណាងអង្គការដៃគូអភិវឌ្ឍន៍ និងតំណាងយូណេស្កូភ្នំពេញ។

សិក្ខាសាលានេះ រៀបចំឡើងដោយគណៈកម្មការជាតិយូណេស្កូកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីការផ្លាស់ប្តូរប្រព័ន្ធនៃការដាក់របាយការណ៍សកលតែមួយ និងទម្រង់របាយការណ៍ថ្មីក្រោមអនុសញ្ញាយូណេស្កូ ឆ្នាំ២០០៣ ព្រមទាំងពង្រឹងការយល់ដឹង និងការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ។

ជាមួយគ្នានេះ សិក្ខាសាលាក៏មានគោលបំណងពិនិត្យឡើងវិញនូវបទពិសោធន៍របស់កម្ពុជាក្នុងការរៀបចំរបាយការណ៍កន្លងមក ប្រមូលព័ត៌មាន និងទិន្នន័យពីភាគីពាក់ព័ន្ធ និងកំណត់សកម្មភាពសំខាន់ៗដែលកម្ពុជាបានអនុវត្តក្នុងការការពារ អភិរក្ស និងលើកស្ទួយបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់ការរៀបចំរបាយការណ៍ជាតិឱ្យស្របតាមតម្រូវការរបស់អង្គការយូណេស្កូ និងទាន់ពេលវេលា។