ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ក្រសួងវប្បធម៌និងវិចិត្រសិល្ប:សហការជាមួយសមាគមសិល្ប:ខ្មែរទេពមនោរម្យនៅប្រទេសបារាំង ចូលរួមសម្តែងរបាំ និងទស្សនីយភាពខ្មែរ ក្នុងកម្មវិធីមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម (Festival du Film Francophone d’Angoulême ២០២៦ )

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្ប:សហការជាមួយសមាគមសិល្ប:ខ្មែរទេពមនោរម្យនៅប្រទេសបារាំង បាននាំយករបាំអប្សរា ចូលរួមសម្តែងក្នុងកម្មវិធីមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម (Festival du Film Francophone d’Angoulême ២០២៦ )។ ជាមួយនេះ ដើម្បីជាការរំលឹកដល់ស្នាព្រះហស្ត និងគុណូបការ:ដ៏ធំធេងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមនាមជាស្ថាបនិកមួយព្រះអង្គនៃអង្កការហ្រ្វង់កូហ្វូនី ក្រុមសិល្ប:ក៏បានសម្តែងទស្សនីយភាព ព្រៃប្រសិទ្ធ ដែលស្នាដៃព្រះរាជនិពន្ធរបស់ព្រះមរបរដ្ឋកោដ្ឋ សម្តែងក្នុងពិធីនោះផងដែរ។

សូមបញ្ជាក់ផងដែរថា កម្ពុជាត្រូវបានជ្រើសរើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម ឆ្នាំ២០២៦។