នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបលោកជំទាវ Hala Youssef Ahmed Regab ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអារ៉ាប់អេហ្សុីប ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវប្បធម៌។
ក្នុងជំនួបនាឱកាសនេះដែរលោកជំទាវឯកអគ្គរដ្ឋទូតបានសម្តែងនូវការអបអរសាទរចំពោះកម្ពុជាដែលទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០។
បន្ថែមពីនោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការមួយចំនួនដែលគ្រោងនឹងធ្វើនាពេលអនាគតដូចជា ការងារទាក់ទងនឹងបុរាណវិទ្យា សារមន្ទីរ ការសម្តែងសិល្បៈ និងភាពយន្តជាដើម៕






